ភ្នំពេញៈ​ លោក ​ប្រាជ្ញ ​ចន្ទ​ ប្រធាន​គណៈ​កម្មាធិ​ការ​ជាតិ​រៀបចំ​ការ​បោះឆ្នោ​ត (​គ​.​ជ​.​ប​)​បាន​អំពា​វនាវ​ដល់​គណប​ក្ស​នយោ​បាយ បេក្ខ​ជន ​សមា​ជិក​និង​អ្នក​គាំទ្រ​គណ​បក្ស​នយោ​បាយ​ទាំង​អស់​ ត្រូវ​តែ​គោរព​តាម​វិធាន​បទ​ប្បញ្ញត្តិ​ និង​គោល​ការណ៍​ណែ​នាំ​និង​បាន​អំពាវ​នាវ​ដល់​អាជ្ញា​ធរ​គ្រប់​លំដាប់​ថ្នាក់ឱ្យ​ប្រកាន់​ជំហរ​អព្យា​ក្រឹត​ ឥត​លម្អៀង​ក្នុង​សកម្ម​ភាព​ការ​ងារ​របស់​ខ្លួន​។​


យោង​តាម​សេចក្តី​អំពា​វនាវ​របស់​លោកប្រា​ជ្ញ ចន្ទ ចុះ​ថ្ងៃ​ទី៧​ ខែកុម្ភៈ ​បាន​ឱ្យដឹង​ថា អនុលោ​ម​តាម​ច្បាប់​ស្តីពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមា​ជិក​ព្រឹទ្ធ​សភា(​ច​.​ប​.​ព​.​ស​)និង​ច្បាប់​ស្តីពី​ការ​បោះឆ្នោ​ត​ជ្រើសតាំ​ង​តំណាង​រាស្ត្រ(​ច​.​ប​.​ត​.​រ​)ការ​ឃោសនា​បោះ​ឆ្នោត​មាន​ទិស​ដៅ​ឱ្យ​បេក្ខ​ជន​និង​គណ​បក្ស​នយោ​បាយ​ដែល​បាន​ចុះ​បញ្ជី​ធ្វើការ​ផ្សព្វ​ផ្សាយ​គោល​នយោ​បាយ ​និង​កម្មវិធី​នយោ​បាយ​របស់​ខ្លួន​ជូន​អ្នក​បោះ​ឆ្នោត​។​

​គួរ​ជម្រាប​ថា ​ការ​ឃោស​នាបោះ​ឆ្នោត​ជ្រើស​តាំង​សមា​ជិក​ព្រឹទ្ធ​សភា ​នីតិ​កាល​ទី​៥​ មាន​រយៈពេ​ល​១៤​ថ្ងៃ ​ចាប់​ពី​ថ្ងៃទី​១០ រហូត​ដល់​ថ្ងៃទី​២៣ ​ខែកុ​ម្ភៈ ឆ្នាំ​២០២៤ ​ដោយ​មាន​គណ​បក្ស​នយោ​បាយ​ចំនួន​៤ ​ចូល​រួម​ប្រកួត​ប្រកួត​ប្រជែង​ សម្រាប់​ការ​បោះ​ឆ្នោត នៅ​ថ្ងៃ​ទី២៥​ ខែកុម្ភៈ​ ឆ្នាំ២០២៤​ រួម​មាន​ គណ​បក្ស​ប្រជា​ជន​កម្ពុជា ​គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច​ គណ​បក្ស​ឆន្ទៈ​ខ្មែរ ​និង​គណ​បក្ស​កម្លាំង​ជាតិ​។​


​ដើម្បី​ធានា​ថា ការ​ឃោ​សនា​បោះ​ឆ្នោត​រប​ស់​គណ​បក្ស​នយោ​បាយ​ប្រព្រឹត្ត​ទៅ​ដោយ​សន្តិ​វិធី ​អហិង្សា​ មាន​សន្តិ​សុខ និង​សុវ​ត្ថិភាព​លោក ​ប្រាជ្ញ ចន្ទ បាន​អំពាវ​នាវ​ដល់​គណ​បក្ស​នយោ​បាយ​ បេក្ខ​ជន ​សមាជិក​និង​អ្នក​គាំទ្រ​គណ​បក្ស​នយោ​បាយ​ទាំង​អស់​ត្រូវតែ​គោរព​តាម​វិធាន​បទ​ប្បញ្ញត្តិ ​និង​គោល​ការណ៍​ដែល​មាន​ចែង​ក្នុង ច​.​ប​.​ព​.​ស ច​.​ប​.​ត​.​រ ច្បាប់​ស្តីពី​វិសោ​ធន​កម្ម​ច្បាប់​បោះ​ឆ្នោត(​ច​.​វ​.​ច​.​ប​)បទ​បញ្ជា​និង​នីតិ​វិធី​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមា​ជិក​ព្រឹទ្ធ​សភា​(​ប​.​ន​.​ព​.​ស​) ក្រម​សីល​ធម៌ ​និង​គោល​ការណ៍​នានា​ដែល​បាន​កំណត់​ដោយ ​គ​.​ជ​.​ប ។​

​ប្រភព​ដដែល​បាន​បន្តថា​៖«​គ​.​ជ​.​ប សូម​អំពាវ​នាវ​ដល់​អាជ្ញា​ធរ​គ្រប់​លំដាប់​ថ្នាក់ ​ត្រូវ​ប្រកាន់​ជំហរ​អព្យា​ក្រឹត​ ឥត​លម្អៀង​ក្នុង​សកម្ម​ភាព​ការ​ងារ​របស់​ខ្លួន ​និង​ត្រូវ​សម្រប​សម្រួល​ទី​កន្លែង​ ផ្លូវ​ ពេលវេ​លា​ ដើម្បី​ឱ្យ​គណប​ក្ស​នយោបា​យ​នីមួយៗ​អាច​អនុវត្ត​កម្ម​វិធី​ និង​ការ​ហែ​ក្បួន​ឃោ​សនាបោះ​ឆ្នោត​របស់​ខ្លួន​ប្រព្រឹត្ត​ទៅដោ​យ​ស្មើ​ភាព​គ្នា​»​។​


​ជា​មួយ​នេះ គ​.​ជ​.​ប ​ក៏បង្ហាញ​ក្ដីសង្ឃឹម​ផ​ងដែរ ​ថា ​គណ​បក្ស​នយោ​បាយ​ អាជ្ញា​ធរ​គ្រប់​លំដាប់​ថ្នាក់​ និង​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​នឹង​ចូល​រួម​សហ​កា​រ​តាម​ការ​អំពា​វនាវ​ក្នុង​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់ដោយ​គោរព​ច្បាប់​ជា​ធរមានដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​ការ​ឃោសនា​បោះឆ្នោត​នេះប្រព្រឹត្ត​ទៅ​ដោយ​រលូន ​ធានា​បាន​នូវ​សិទ្ធិ​របស់​គណ​បក្ស​នយោ​បាយ និ​ង​សិទ្ធិ​ជា​មូល​ដ្ឋាន​របស់​ប្រជា​ពលរដ្ឋ​។​

ជុំវិញ​បញ្ហា​នេះ ​លោក ​គឹម​សួរ ភា​រិ​ទ្ធ បេក្ខ​ជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ជ្រើស​តាំង​សមា​ជិក​ព្រឹទ្ធ​សភា ​មកពី​គណបក្ស​ឆន្ទៈ​ខ្មែរ​ បាន​គាំទ្រ​ចំពោះ​ការ​អំពា​វនាវ​របស់​លោក​ ប្រាជ្ញ ចន្ទ   ពីព្រោះ​គណប​ក្ស​របស់​លោក​ តែង​តែ​គោរព ​និង​អនុវត្ត​ទៅតា​ម​ច្បាប់ ។ លោក​ថ្លែង​ថា​៖«​សម្រាប់​គណ​បក្ស​ឆន្ទៈ​ខ្មែរ​ ពឹង​ផ្អែក​សំខាន់​ទៅ​លើ​ក្រុ​មប្រឹក្សា​ឃុំ​សង្កាត់​របស់​គណ​បក្ស​ភ្លើង​ទៀន​ ដែល​ជាប់​។ ​ដូច្នេះ បេក្ខ​ជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ជ្រើស​តាំង​សមា​ជិក​ព្រឹទ្ធ​សភា ​របស់​គណ​បក្ស​ឆន្ទៈ​ខ្មែរ​ នឹង​ចុះ​ជួប​សមា​ជិក​ក្រុម​ប្រឹក្សា​គណ​បក្ស​ភ្លើង​ទៀន​ឱ្យ​បោះ​ឆ្នោត​ឱ្យ ​ក្នុង​អំឡុង​ពេល​ឃោ​សនា​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​»​។
 
​យោង​តាម​សេ​ចក្តី​ណែ​នាំ​របស់​គ​.​ជ​.​ប​ចុះ​ថ្ងៃទី១៥​ ខែមក​រា ឆ្នាំ​២០២៤ បញ្ជាក់​ថា ក្នុង​អំឡុងពេ​ល​ឃោ​សនា​បោះឆ្នោ​ត​ជ្រើស​តាំង​សមា​ជិក​ព្រឹទ្ធ​សភា ​ការ​ហែ​ក្បួន​ព្យុ​ហ​យា​ត្រា ឬ​ក្បួន​ដំណើរ​ដោយ​ក្រុម​ថ្មើ​រជើង​ ឬ​ដោយ​យាន​ជំនិះ​គ្រប់​ប្រភេទ​ ត្រូវបាន​អនុ​ញ្ញាត​ឱ្យ​ធ្វើ​យ៉ាង​ច្រើន​២ដង នៅ​ក្នុង​មណ្ឌល​ភូមិ​ភាគ​ដែល​គណ​បក្ស​នយោបា​យ​មាន​បញ្ជី​បេក្ខ​ជន​ឈរ​ឈ្មោះ​៕