បទសម្ភាស​ជាមួយ​លោក SANJAY CHAKRABARTY អគ្គនាយក​ក្រុមហ៊ុន​ព្រូដិនសល​កម្ពុជា

Q- តើ​លោក​អាច​ប្រាប់​យើង​បន្តិច​អំពី​ព្រូដិនសល​កម្ពុជា​បានទេ​?


ក្រុមហ៊ុន​ព្រូដិនសល​កម្ពុជា​បាន​ចាប់ផ្ដើម​អាជីវកម្ម​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ខែមករា ឆ្នាំ​ ២០១៣ ក្នុងនាម​ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​ទាំងស្រុង​របស់​ក្រុមហ៊ុន​ព្រូដិនសល ភីអិលស៊ី ដែលជា​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត និង​ក្រុមហ៊ុន​ចាត់ចែង​ទ្រព្យ​ឈានមុខ​គេ​នៅ​អាស៊ី និង​អាហ្វ្រិក​ក្នុង​គោលបំណង​ជួយ​ឱ្យ​មនុស្ស​គ្រប់រូប​ទទួលបាន​ជីវិត​មួយ​កាន់តែ​ប្រសើរ​។


នៅ​ប្រទេស​កម្ពុជា យើង​សម្រេច​គោលបំណង​នេះ ដោយ​ផ្តល់ជូន​ដំណោះស្រាយ​ធានារ៉ាប់រង​ល្អ​បំផុត ដើម្បី​ជួយ​ការពារ​សុខភាព និង​ហិរញ្ញវត្ថុ​ជូន​ប្រជាជន​។ មកដល់​បច្ចុប្បន្ន យើង​បាន​លក់​ចេញ​បណ្ណ​សន្យា​រ៉ាប់រង​ជាង ៣០០,០០០ បណ្ណ តាមរយៈ​ធនាគារ​អេស៊ីលីដា ដែលជា​ធនាគារ​ដៃគូ​យុទ្ធសាស្ត្រ និង​យូរអង្វែង និង​ទីប្រឹក្សា​របស់​យើង​។ យើង​ក៏បាន​អនុម័ត​ផ្ដល់​សំណង​ជាង​ ១២ លាន​ដុល្លារ ដែល​នេះ​ជា​សក្ខីភាព​នៃ​ការប្តេជ្ញាចិត្ត​របស់​យើង​ក្នុង​ការការពារ​សុខភាព និង​ពង្រឹង​សុវត្ថិភាព​ហិរញ្ញវត្ថុ​ជូន​គ្រួសារ​កម្ពុជា​។


ចក្ខុវិស័យ​របស់​យើង គឺ​ធ្វើឱ្យ​ប្រជាជន​កម្ពុជា​ទាំងអស់​អាចមាន​លទ្ធភាព និង​ទទួលបាន​ការថែទាំ​សុខភាព​ដែលមាន​តម្លៃ​សមរម្យ​។ នេះ​ជា​ការបង្ហាញ​ត្រួសៗ ពី​តួនាទី​យើង​ក្នុងនាម​ជា​ក្រុមហ៊ុន​ធានារ៉ាប់រង​រាប់​ចាប់ពី​ការផ្ដល់​ការការពារ​ហិរញ្ញវត្ថុ​សម្រាប់​បុគ្គល​ម្នាក់ៗ រហូតដល់​ផ្តល់​ការការពារ និង​ពន្យារ​នូវ​ការចាប់ផ្តើម​ជំងឺ​ផ្សេងៗ​។


ចក្ខុវិស័យ​នេះ ត្រូវបាន​អនុវត្ត​នៅ​ក្រុមហ៊ុន​ទាំងមូល ដែលនាំឱ្យ​ព្រូដិនសល​ដាក់ចេញ​កម្មវិធី​សុខភាព​ទូទាំង​តំបន់ គឺ​កម្មវិធី Pulse by Prudential ដែលជា​កម្មវិធី​សុខភាព និង​សុខុមាលភាព​លើ​ទូរស័ព្ទ ដំណើរការ​ដោយ​ប្រព័ន្ធ​បច្ចេកវិទ្យា AI ។


ចាប់តាំងពី​ការចាប់ផ្តើម​អាជីវកម្ម​ព្រូដិនសល​កម្ពុជា​បានអនុម័ត​ផ្តល់​សំណង​ជូន​អតិថិជន​ជាង​ ១២ ​លាន​ដុល្លារ​។

Q- តើ​លោក​គិតថា​អ្វី​ទៅជា​តួនាទី​លើ​ភាព​ជា​ដៃគូ នៅក្នុង​ដំណើរ​ឆ្ពោះទៅ​សម្រេច​បេសកកម្ម​របស់​ក្រុមហ៊ុន​?

នៅ​កម្ពុជា តាមរយៈ​បណ្តាញ​ទូទាំង​ប្រទេស និង​សាខា​របស់​ធនាគារ​ដៃគូ​យើង គឺ​ធនាគារ​អេស៊ីលីដា យើង​អាចធ្វើឱ្យ​ការការពារ​តាមរយៈ​សេវា​ធានារ៉ាប់រង​បាន​ទៅដល់​ប្រជាជន​កម្ពុជា​គ្រប់រូប​។ នៅ​សាខា​ទាំងនេះ អតិថិជន​អាច​ទិញ​ផលិតផល​ធានារ៉ាប់រង​អាយុជីវិត និង​សន្សំ​ជាច្រើន​ប្រភេទ​ដើម្បី​ជួយ​ធានា​ដល់​អនាគត​កូនៗ​ពួកគេ​។ យើង​ក៏​កំពុងផ្តល់​ការធានារ៉ាប់រង​ដល់​អតិថិជន​របស់​ដៃគូ​យើង​ផងដែរ​។ ជា​ឧទាហរណ៍ អតិថិជន​របស់​ធនាគារ​អេស៊ីលីដា បាន​ទទួល​ការការពារ​ឥតគិតថ្លៃ​ចំនួន ៥,០០០ ដុល្លារ​លើ​ករណី​មរណភាព​ដោយ​ជំងឺ​កូវីដ​ ១៩​។

លើសពីនេះ យើង​កំពុងធ្វើការ​ជាមួយ​ដៃគូ​អាជីវកម្ម និង​អ្នកផ្តល់​សេវា​សុខភាព​របស់​យើង ដើម្បី​ផ្តល់ជូន​នូវ​សេវាកម្ម​ដែលមាន​ភាពទូលំទូលាយ និង​ច្នៃប្រឌិត​ខ្ពស់​ដល់​ប្រជាជន​កម្ពុជា ដែល​សេវាកម្ម​ទាំងនេះ​បានផ្ដល់​ជូន​លើ​កម្មវិធី Pulse​។

ព្រូដិនសល​ផ្តល់​លទ្ធភាព​ទទួលបាន​ការ​ថែទាំ​សុខភាព​ដែលមាន​តម្លៃ​សមរម្យ​។

Q- លោក​បានលើកឡើង​អំពី Pulse by Prudential ដែលជា​កម្មវិធី​សុខភាព និង​សុខុមាលភាព តើ​លោក​អាច​ពន្យល់​លម្អិត​អំពី​កម្មវិធី​នេះ​បានទេ​?

កម្មវិធី Pulse by Prudential ជា​កម្មវិធី​សុខភាព​ឌីជីថល​ឥតគិតថ្លៃ និង​ដំបូង​គេ​នៅក្នុង​តំបន់ ដែល​ផ្តល់ជូន​ការ​គ្រប់គ្រង​សុខភាព​ទូទៅ​សម្រាប់​អ្នកប្រើប្រាស់​។ ដំណើរការ​ដោយ​ប្រព័ន្ធ​បច្ចេកវិទ្យា​ AI ដែល​អាច​ពិនិត្យ​ព័ត៌មាន​ជាក់ស្តែង​បាន​គ្រប់ពេល ដែល​កម្មវិធី​នេះ​ជា​ដៃគូ សុខភាព និង​សុខុមាលភាព 24/7 ដល់​អ្នកប្រើប្រាស់ ដែល​ជួយ​ពួកគេ​ទប់ទល់ ពន្យារ និង​ការពារ​ប្រឆាំងនឹង​ការចាប់ផ្តើម​នៃ​ជំងឺ​ផ្សេងៗ​។ យើង​បាន​បើក​ដំណើរការ​កម្មវិធី​នេះ​នៅ​កម្ពុជា នៅ​ខែ​តុលា ឆ្នាំ​ ២០២០ ។ ចាប់តាំងពី​ពេលនោះ​មក កម្មវិធី​នេះ​ត្រូវបាន​ទាញយក​ច្រើនជាង ៧០០,០០០ ដង​។ លក្ខណៈពិសេស​ទាំងអស់​របស់ Pulse គឺមាន​ទាំង​ភាសា​អង់គ្លេស និង​ភាសា​ខ្មែរ​។ Pulse អាច​ទាញ​យកបាន​ដោយ​ឥតគិតថ្លៃ​នៅលើ Google Play និង Apple App Stores​។

ក្រុមហ៊ុន​ព្រូដិនសល​កំពុងធ្វើការ​វិនិយោគ​យ៉ាងច្រើន​ទៅលើ​ការច្នៃប្រឌិត​បច្ចេកវិទ្យា រួមទាំង​កម្មវិធី Pulse ។ តើ​លោក​យល់ឃើញថា​បច្ចេកវិទ្យា​កំពុង​ផ្លាស់ប្តូរ​របៀប​ដែល​ក្រុមហ៊ុន​ធានារ៉ាប់រង​មាន​ទំនាក់ទំនង​ជាមួយ​អតិថិជន និង​ជះឥទ្ធិពល​ដល់​តួនាទី​របស់​ព្រូដិនសល ក្នុងនាម​ជា​អ្នកផ្តល់​សេវា​ធានារ៉ាប់រង​យ៉ាងដូចម្តេច​?

Pulse ជា​សមាសធាតុ​ដ៏សំខាន់​មួយ​នៅក្នុង​យុទ្ធសាស្ត្រ​ទូទាំង​តំបន់​របស់​ព្រូដិនសល ដើម្បី​ផ្តល់នូវ​លទ្ធភាព​ទទួល​បានការ​ថែទាំ​សុខភាព​ដែលមាន​តម្លៃ​សមរម្យ សម្រាប់​ប្រជាជន​នៅ​អាស៊ី​ទាំងមូល ដែលជា​តំបន់​មាន​ករណី​ជំងឺ​រ៉ាំរ៉ៃ និង​ថ្លៃ​ព្យាបាល​សុខភាព​ចេះតែ​បន្ត​កើនឡើង​។

ជាមួយ​កម្មវិធី Pulse ព្រូដិនសល​កំពុង​បង្កើត​ប្រព័ន្ធ​បច្ចេកវិទ្យា AI ផ្តោត​សំខាន់​លើ​តម្រូវការ​អតិថិជន ដែល​នឹង​ផ្តល់នូវ​សេវាកម្ម​សុខភាព និង​សុខុមាលភាព​ទូលំទូលាយ​ដល់​ប្រជាជន​នៅ​ទូទាំង​អាស៊ី​។

ខណៈ​ក្រុមហ៊ុន​ធានារ៉ាប់រង​ផ្តោត​សំខាន់​ទៅលើ​ការការពារ​អតិថិជន​ប្រឆាំងនឹង​ហេតុការណ៍​អកុសល កម្មវិធី Pulse អនុញ្ញាត​ឱ្យ​ព្រូដិនសល​ពង្រីក​តួនាទី​របស់ខ្លួន​ក្នុង​ការផ្តល់​ការការពារ​បន្ថែមទៀត​នៅ​គ្រប់​ដំណាក់កាល​សំខាន់ៗ ផ្នែក​សុខភាព​របស់​បុគ្គល​ម្នាក់ៗ​។ យើង​ជឿជាក់ថា​ក្រុមហ៊ុន​ធានារ៉ាប់រង​អាច​ដើរតួនាទី​ការពារ​បាន​កាន់តែ​ទូលំទូលាយ ជាមួយ​នឹង​ដំណោះស្រាយ​លើ​បន្ទុក​ផ្នែក​សុខភាព​ដែល​កំពុង​កើនឡើង​។

លោក SANJAY CHAKRABARTY អគ្គនាយក​ក្រុមហ៊ុន​ព្រូដិនសល​កម្ពុជា

Q- តើ​លក្ខណៈ​ពិសេស​អ្វី​ខ្លះ​ដែល​អតិថិជន​អាច​ទទួល​បាន​ជាមួយ​កម្មវីធី Pulse នៅ​ក្នុង​ប្រទេស​កម្ពុជា?

ទាំង​នេះ​ជា​មុខងារ​សំខាន់ៗ​មួយ​ចំនួន​លើ​កម្មវីធី Pulse៖

មុខងារ​ពិនិត្យ​រោគ​សញ្ញា (Symptom Checker) - ជា​កម្មវិធី​ឆាត​បូត​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​បញ្ញា​សិប្បនិម្មិត (AI) ដែល​អនុញ្ញាត​ឱ្យ​អ្នក​ប្រើ​ប្រាស់​បាន​យល់​ដឹង​កាន់​តែ​ច្បាស់ អំពី​រោគ​សញ្ញា​ដែល​គួរ​ឱ្យ​ព្រួយ​បារម្ភ និង​ផ្ដល់​ការ​ណែនាំ​ថា​ពេល​ណា​ដែល​ល្អ​បំផុត ក្នុង​ការ​ស្វែង​រក​ការ​ប្រឹក្សា​បន្ថែម​ពី​អ្នក​ជំនាញ​ផ្នែក​វេជ្ជសាស្ត្រ។

មុខងារ​ត្រួត​ពិនិត្យ​សុខភាព (Health Check) - បង្កើត​របាយការណ៍​សុខភាព និង​ផ្តល់​ការ​យល់​ដឹង​អំពី​ហានិភ័យ​រយៈពេល​វែង​លើ​ជំងឺ​ដែល​អាច​កើត​មាន​ផ្អែក​លើ​ការ​បញ្ចូល​ទិន្នន័យ​របស់​អ្នក​ប្រើ​ប្រាស់​តាម​កម្រង​សំណួរ​ឌីជីថល។ ស្ថាន​ភាព​បច្ចុប្បន្ន​និង​ការ​ផ្តល់​អនុសាសន៍​សម្រាប់​កែ​លម្អ​ត្រូវ​បាន​បង្ហាញ​ឡើង​តាម​រយៈDigital Twin ដែល​ជា​ក្រាហ្វិច​តំណាង​ឱ្យ​សរីរាង្គ​ដែល​មាន​ភាព​មិន​ប្រក្រតី​លើ​រាង​កាយ​យើង។

មាតិកាសុខភាព - ផ្តល់​ឱ្យ​អ្នក​ប្រើប្រាស់​នូវ​លទ្ធភាព​ទទួល​បាន​មាតិកា​ដែល​ទាក់​ទង​នឹង​ការ​យល់​ដឹង​អំពី​សុខភាព ជា​ទម្រង់​អត្ថបទ វីដេអូ និង​ក្រាហ្វិច។

ទីតាំងមន្ទីរពេទ្យ - ផែនទី​អន្តរកម្ម អនុញ្ញាត​ឱ្យ​អ្នក​ប្រើប្រាស់​មើល​ឃើញ​យ៉ាង​ងាយ​ស្រួល​នូវ​គ្លីនិក​និង​មន្ទីរពេទ្យ​ដែល​មាន​ការ​ទទួល​ស្គាល់ និង​មាន​ទីតាំង​​នៅ​ជិត​ពួកគេ។ អ្នក​ប្រើ​ប្រាស់​អាច​មើល​ព័ត៌មាន​លម្អិត​របស់​គ្លីនិក ឬ មន្ទីរពេទ្យ​នោះ (ឧទាហរណ៍ ម៉ោងបើក និង​ព័ត៌មាន​ទំនាក់​ទំនង) ហើយ​អាច​ទូរស័ព្ទ និង/ឬ ប្រើ​ប្រាស់​ផែនទី​ដើម្បី​មើល​ទីតាំង​មន្ទីរពេទ្យ ឬ គ្លីនិក​ដែល​បាន​ជ្រើសរើស។

ផលិតផល​ធានា​រ៉ាប់រង មូស​សុំចាញ់ - គឺ​ជា​ផលិតផល​ធានា​រ៉ាប់​រង​មួយ​ដែល​មាន​តម្លៃ​សមរម្យ ដែល​ផ្តល់​ការ​ធានា​រ៉ាប់រង​លើ​ជំងឺ​គ្រុនឈាម​ និង/ឬ គ្រុន​ចាញ់​តម្លៃ​ចាប់​ពី ៤ ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ឡើង​ទៅ។ ផលិត​ផល​ថ្មីនេះ​មាន​ជម្រើស ៤ កញ្ចប់​ផ្សេងៗ​គ្នា​សម្រាប់​អតិថិជន​ជ្រើសរើស ស្រប​តាម​អត្ថប្រយោជន៍​ដែល​ពួក​គេ​ចង់​បាន ហើយ​មាន​ភាព​បត់បែន​រួម​ទាំង​មាន​តម្លៃ​សមរម្យ ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវ​ការ​ការពារ​របស់​គ្រួសារ​កម្ពុជា​នីមួយៗ។

ព័ត៌មាន និង​ការ​គ្រប់គ្រង​បណ្ណ​សន្យា​រ៉ាប់រង - ម្ចាស់​បណ្ណ​សន្យា​រ៉ាប់រង​របស់​ព្រូដិនសល​កម្ពុជា​ទាំងអស់ អាច​ពិនិត្យ​មើល និង​គ្រប់គ្រង​ព័ត៌មាន​បណ្ណ​សន្យា​រ៉ាប់រង​របស់​ពួកគាត់​នៅ​ផ្ទះ​ដោយ​សុវត្ថិភាព ជាពិសេស​ក្នុង​អំឡុង​ពេល​ដែល​មាន​ការ​រាតត្បាត​ដោយ​ជំងឺ​កូវីដ-១៩៕