ជំងឺរាតត្បាតកូវីដ១៩ បានបង្ហាញពីការផ្លាស់ប្តូរសំខាន់ៗចំនួន២ នៅក្នុងវិស័យធានារ៉ាប់រងអាយុជីវិត គឺកំណើននៃការយល់ឃើញជាវិជ្ជមានរបស់អតិថិជនចំពោះធានារ៉ាប់រង និងក្រុមហ៊ុនធានារ៉ារប់រងបានងាកចេញពីការប្រើប្រាស់បណ្តាញលក់បែបប្រពៃណី ទៅរកបណ្តាញឌីជីថល ដើម្បីលើកម្ពស់វិស័យនេះឱ្យកាន់តែ ប្រសើរឡើង។
នៅពេលដែលជំងឺរាតត្បាតបានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សេវាសុខភាពសាធារណៈ ជីវភាពរស់នៅ អាជីវកម្ម របៀបរស់នៅ និងធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះនៅទូទាំងពិភពលោក ឧស្សា-ហកម្មធានារ៉ាប់រងអាយុជីវិតនៅក្នុងប្រទេសកម្ពុជា គឺមិនរងផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ។
និយតករធានារ៉ាប់រងកម្ពុជា (IRC) តួលេខដ៏ល្អប្រសើរគឺបញ្ជាក់អំពីការ-បន្តរីកចម្រើននៃឧស្សាហកម្មនេះ ជាមួយនឹងតម្លៃនៃបុព្វលាភសរុបនៅឆ្នាំ២០២១ ឈានដល់ ២៩៣លានដុល្លារ ពោលគឺកើនឡើងចំនួន ៩,៥ ភាគរយ ធៀបនឹងឆ្នាំ២០២០។
យោងតាម IRC បានឱ្យដឹងថាបុព្វលាភធានារ៉ាប់រងទូទៅសម្រេចបាន ១២៣លានដុល្លារ កើនឡើង៧,៤ភាគរយ ធៀបនឹងឆ្នាំ២០២០ ខណៈបុព្វលាភធានារ៉ាប់រងអាយុជីវិតមានចំនួន ១៧០លានដុល្លារ ពោលគឺកើនឡើងចំនួន១១ភាគរយ។
ផ្លាស់ប្តូរការយល់ឃើញ
ក្រុមហ៊ុនធានារ៉ាប់រងដូចជា អេទីកា ឡាយហ្វ៍ អិុនសួរេន, សុវណ្ណាភូមិ ឡាយហ្វ៍ និង GC Life Insurance បានអនុវត្តវិធីសាស្ត្រដ៏ត្រឹមត្រូវ ហើយរំពឹងថាអាជីវកម្មនឹងមានកំណើនល្អប្រសើរបន្ទាប់ពីជំងឺរាតត្បាតបានធ្វើឱ្យប៉ះពាល់ដល់កំណើនអាជីវកម្ម។
លោក ហ៊ង វុទ្ធី នាយកប្រតិបត្តិ ក្រុមហ៊ុន អេទីកា ឡាយហ្វ៍ អិុនសួរេន មានប្រសាសន៍ថា៖«ទីផ្សារធានារ៉ាប់រងអាយុជីវិតនៅកម្ពុជាមានសក្តានុ-ពលខ្លាំងណាស់»។
កំណើនឧស្សាហកម្មនេះ ត្រូវបានជំរុញដោយក្រុមហ៊ុនធានារ៉ាប់រងទូទៅចំនួន១៨ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតចំនួន១៤ ក្រុមហ៊ុនធានា-រ៉ាប់រងខ្នាតតូចចំនួន៧ និងក្រុមហ៊ុនធានារ៉ាប់រងបន្តចំនួន១ ដើម្បីបម្រើ ប្រជាជនកម្ពុជាដែលមានប្រមាណ១៦លាននាក់។
ធានារ៉ាប់រងសុខភាព និងអាយុជីវិត កំពុងជួយសម្រាលការចំណាយខ្ពស់នៃថ្លៃព្យាបាល ជាពិសេសនៅមន្ទីរ- ពេទ្យឯកជន ជួយសម្រាលបន្ទុកសម្រាប់អ្នកដែលជួបការលំបាកផ្នែកហិរញ្ញវត្ថុ។ តម្រូវការធានារ៉ាប់រងអាយុជីវិតដែលកំពុងកើនឡើង ក៏ត្រូវបានជំរុញដោយកំណើនការយល់ដឹងក្នុងចំណោមសាធារណជនផងដែរ។
លោក Loke Kah Meng អគ្គនាយកក្រុមហ៊ុនសុវណ្ណាភូមិ ឡាយហ្វ៍ មានប្រសាសន៍ថា៖« ពេលនេះប្រជាជនកម្ពុជា បានយល់ដឹងកាន់តែច្រើនអំពីអត្ថប្រយោជន៍នៃធានារ៉ាប់រងអាយុជីវិត ដែលជាផ្នែកមួយនៃការការពារផ្នែកហិរញ្ញវត្ថុសម្រាប់គ្រួសាររបស់ពួកគេ»។
ជំរុញការច្នៃប្រឌិតផលិតផលថ្មីៗ
ដោយសារការយល់ឃើញរបស់សាធារណជនបានផ្លាស់ប្តូរ ក្រុមហ៊ុនធានារ៉ាប់រង ក៏កំពុងរក្សាល្បឿន ជាមួយនឹងនិន្នាការផ្លាស់ប្តូរនេះដែរ។ ទិដ្ឋភាពវិស័យធានារ៉ាប់រងកំពុងផ្លាស់ប្តូរ ចាប់តាំងពីការចាប់ផ្តើមនៃជំងឺកូវីដ១៩ ដែលជំរុញឱ្យក្រុមហ៊ុនធានារ៉ាប់រង រៀបចំយុទ្ធសាស្ត្រអាជីវកម្មរបស់ពួកគេឡើងវិញ នៅពេលដែលតម្រូវការធានារ៉ាប់រងអាយុជីវិតកើនឡើង។
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ជាធម្មតាដែលពឹងផ្អែកលើអាជីវកម្មបែបប្រពៃណី បានផ្លាស់ប្តូរយ៉ាងឆាប់-រហ័សទៅរកវេទិកាឌីជីថល ដើម្បីបន្តបម្រើអតិថិជនរបស់ពួកគេឱ្យកាន់តែមានប្រសិទ្ធភាព។
ការវិវឌ្ឍទាំងនេះបានកំណត់ឡើង វិញនូវទិសដៅរបស់ឧស្សាហកម្មនេះជាពិសេសនៅកម្ពុជា ដែលវិស័យនេះ មានប្រជាជនតិចជាង ១០ភាគរយ មានធានារ៉ាប់រង។ ក្រុមហ៊ុនកំពុងផ្តោតលើការច្នៃប្រឌិតផលិតផលថ្មីៗ ការដាក់ចេញនូវដំណោះស្រាយធានារ៉ាប់រងប្រកបដោយភាពច្នៃប្រឌិត ដើម្បីបំពេញតម្រូវការរបស់អតិថិជនដែលកំពុងផ្លាស់ប្តូរ។
លោក Michael Tee នាយកប្រតិបត្តិនៃក្រុមហ៊ុន GC Life បានមានប្រសាសន៍ថា៖«យើងអាចមើល ឃើញថា ស្ត្រីកម្ពុជាបានចូលរួម ចំណែកកាន់តែច្រើន ចំពោះប្រទេសជាតិ សង្គម និងក្រុមគ្រួសាររបស់ពួកគាត់»។
ដើម្បីឆ្លើយតបទៅនឹងទីផ្សារ គេបានវិនិយោគយ៉ាងច្រើនទៅលើវេទិកាឌីជីថល ឱ្យកាន់តែមានប្រសិទ្ធភាព និងបម្រើអតិថិជនឱ្យកាន់តែប្រសើរឡើង ខណៈក្រុមហ៊ុនធានារ៉ាប់រងនៅកម្ពុជា កំពុងជំរុញឧស្សាហកម្មនេះឱ្យឆ្ពោះទៅមុខជានិច្ច៕