
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត GC Life កំពុងប្រើប្រាស់វេទិកាឌីជីថលដ៏ងាយស្រួលសម្រាប់អតិថិជនរបស់ខ្លួន គួបផ្សំជាមួយបុគ្គលិកជំនាញដើម្បីបម្រើអតិថិជននៅលើទីផ្សារ ខណៈព្រះរាជាណាចក្រកម្ពុជា បានងើបឡើងវិញកាន់តែប្រសើរពីការរីករាលដាលនៃជំងឺកូវីដ១៩។
ដោយបានមើលឃើញពី «សក្តានុពលទីផ្សារដ៏ធំ» សម្រាប់ធានារ៉ាប់រងនៅក្នុងប្រទេសកម្ពុជា និងដោយសារអត្រានៃការប្រើប្រាស់ធានារ៉ាប់រងនៅកម្ពុជាមានកម្រិតទាបនៅឡើយ បើធៀបទៅនឹងសមាជិកអាស៊ានដែលជាប្រទេសជិតខាងរុមហ៊ុនធានារ៉ាប់រងមួយនេះកំពុងដាក់ឱ្យប្រើប្រាស់នូវផលិតផលបុគ្គលជាច្រើន ជាពិសេសផ្តោតលើស្ត្រី និងកុមារ នៅក្នុងឆ្នាំនេះ។

លោក Michael Tee នាយកប្រតិបត្តិនៃ GC Life
«ក្រុមហ៊ុនធានារ៉ាប់រង GC Life ផ្តោតលើការដាក់ចេញនូវផលិតផលធានារ៉ាប់រងពិសេសៗជាច្រើនប្រភេទ ដើម្បីធ្វើឱ្យជីវិតប្រជាជនកម្ពុជាកាន់តែប្រសើរឡើង ដូចជាគម្រោង GC គាំពារនារី (GC Neary Care) ដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់ស្ត្រី និងគម្រោង GC អនាគតបុត្រធីតា (GC Scholar) ត្រូវបានរចនាឡើងជាពិសេសសម្រាប់កុមារដែលជាអ្នកជំនាន់ក្រោយក្នុងការដឹកនាំប្រទេសកម្ពុជា»។
ផ្អែកលើស្ថិតិនាពេលថ្មីៗនេះ បានឱ្យដឹងថាស្ត្រីដើរតួនាទីយ៉ាងសំខាន់នៅក្នុងការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់គ្រួសាររបស់ពួកគាត់។ យោងតាមរបាយការណ៍អង្កេតសេដ្ឋកិច្ចសង្គមកិច្ចកម្ពុជា ២០១៩/២០ បានឱ្យដឹងថា ៤៩ភាគរយនៃកម្លាំងពលកម្មនៅប្រទេសកម្ពុជា គឺជាស្ត្រី។ ក្នុងចំណោមនោះ ៣៨,៦ ភាគរយជាអ្នកប្រកបអាជីកម្មដោយខ្លួនឯង ខណៈ ៤០,៩ ភាគរយ គឺជានិយោជិត។
យើងអាចព្យាករបានថា ប្រទេសកម្ពុជាស្ថិតនៅក្នុងដំណាក់កាលងើបឡើងវិញពីជំងឺរាតត្បាត ហើយយើងចង់ចូលរួមចំណែកដល់សង្គម ជួយដល់អ្នកដែលរងផលប៉ះពាល់ពីជំងឺរាតត្បាត ដោយផ្តល់ការអប់រំកាន់តែប្រសើរឡើងតាមរយៈការកែលម្អបរិវេណសាលា និងតម្រូវការផ្នែកវេជ្ជសាស្ត្រតាមរយៈការបរិច្ចាគឈាម»។
លោក Michael បានថ្លែងថា៖ «យើងអាចមើលឃើញថា ស្ត្រីកម្ពុជាបានចូលរួមចំណែកកាន់តែច្រើនចំពោះប្រទេសជាតិ សង្គម និងក្រុមគ្រួសាររបស់ពួកគាត់។ ក្រុមហ៊ុនធានារ៉ាប់រង GC Life បានយល់ច្បាស់អំពីចំណុចនេះ និងបានធ្វើការដាក់លក់នូវផលិតផលធានារ៉ាប់រងអាយុជីវិតដំបូងគេនៅប្រទេសកម្ពុជា ដែលយើងបានរចនាឡើងជាពិសេសសម្រាប់ស្ត្រី ដែលមានឈ្មោះថា គម្រោង GC គាំពារនារី»។
គម្រោង GC គាំពារនារី ផ្តល់នូវអត្ថប្រយោជន៍ និង/ឬការធានារ៉ាប់រងជាច្រើនដល់ស្ត្រី ដូចជា អត្ថប្រយោជន៍បង្កក់ខែកូន អត្ថប្រយោជន៍ថែទាំសុខភាព អត្ថប្រយោជន៍សម្រាប់ការព្យាបាលជំងឺមហារីកដែលទាក់ទងនឹងសុខភាពស្ត្រី និងការជួបប្រទះគ្រោះអកុសលណាមួយនៅក្នុងជីវិតរបស់ពួកគាត់។ លក្ខណពិសេសគួរឱ្យចាប់អារម្មណ៍មួយនៃគម្រោងនេះ គឺវាភ្ជាប់មកជាមួយនូវអត្ថប្រយោជន៍នាគ្រាចុងបញ្ចប់នៃរយៈពេលរបស់គម្រោងធានារ៉ាប់រង ដែលនឹងផ្តល់នូវការផ្តល់សាច់ប្រាក់ត្រឡប់ទៅកាន់អតិថិជនវិញ។
ក្រុមហ៊ុនធានារ៉ាប់រង GC Life ក៏បានបង្កើតផលិតផលធានារ៉ាប់រងជាច្រើនប្រភេទទៀតជាមួយនឹងបុព្វលាភដែលមានតម្លៃសមរម្យ ដូចជាគម្រោងសន្សំ ការអប់រំ និងគម្រោងការពារប្រាក់កម្ចី ដែលទាំងអស់នេះមានគោលបំណងការពារប្រជាជនកម្ពុជាតាមវិធីផ្សេងៗ ដោយផ្អែកលើតម្រូវការរបស់ពួកគេ។
លោកបន្តថា៖«គម្រោង GC អនាគតបុត្រធីតា ត្រូវបានបង្កើតឡើងដើម្បីការពារកុមារ និងផ្តល់នូវអត្ថប្រយោជន៍សម្រាប់ការសិក្សារបស់ពួកគាត់ ហើយមានអត្ថប្រយោជន៍ធានារ៉ាប់រងបន្ថែមលើជំងឺធ្ងន់ធ្ងរសម្រាប់កុមារ ដែលក៏ជាផលិតផលដំបូងគេនៅលើទីផ្សារផងដែរ។ បេសកកម្មរបស់ GC Life គឺធ្វើឱ្យជីវិតមនុស្សកាន់តែប្រសើរ ហើយយើងចង់ការពារប្រជាជនកម្ពុជាគ្រប់រូប មិនត្រឹមតែសម្រាប់មេគ្រួសារប៉ុណ្ណោះទេ។ លើសពីនេះទៀតក្រុមហ៊ុន GC Life ក៏មានផលិតផលសន្សំ ផលិតផលការពារសុទ្ធ និងផលិតផលជាក្រុមដែលផ្តោតលើការការពារជាច្រើនប្រភេទផ្សេងៗគ្នា»
GC Life ពឹងផ្អែកលើការធ្វើទំនើបកម្មឌីជីថលយ៉ាងទូលំទូលាយ ដែលមិនធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន និងផ្តល់នូវសេវាកម្មអតិថិជនដ៏ល្អជាមួយនឹងល្បឿនឆាប់រហ័ស។
