សាលារៀន អូស្ត្រាលី អន្តរជាតិ ភ្នំពេញ បានដាក់​ដំណើរការ​នូវ​កម្មវិធី​សិក្សា IB ទី​ ៤ របស់ខ្លួន​ដែលមាន​ឈ្មោះថា កម្មវិធី CP (Career-related Programme) ដែល​កម្មវិធីសិក្សា​នេះ​បាន​សហការ​ជា​ដៃគូ​ជាមួយនឹង​សាកលវិទ្យាល័យ​នាំមុខ​ក្នុង​ពិភពលោក​ជាច្រើន​។ នៅ​សាលារៀន អូស្ត្រាលី អន្តរជាតិ ភ្នំពេញ យើង​ជឿជាក់ថា កុមារ​ម្នាក់ៗ​មាន​បុគ្គលិកលក្ខណ​ពិសេស​ផ្សេងៗ​ពីគ្នា ហើយ​កម្មវិធី​តែមួយ​ប្រភេទ ពុំ​អាច​ស័ក្តិសម​ចំពោះ​សិស្សានុសិស្ស​ទាំងអស់​នោះទេ​។ សាលារៀន អូស្ត្រាលី អន្តរជាតិ ភ្នំពេញ គឺជា​សាលារៀន​តែ​ ១ ​គត់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ផ្តល់ជូន​នូវ​កម្មវិធី CP សម្រាប់​ជា​ជម្រើស​មួយ​ផ្តោត​សំខាន់​ទៅលើ​ជំនាញ​ឯកទេស​អាជីព និង មុខរបរ ហើយ​កម្មវិធី​នេះ​ផ្តល់ជូន​ដល់​សិស្សានុសិស្ស​ដែលមាន​បំណង​ក្នុង​ការចាប់​ជំនាញ​ឯកទេស​អាជីព និង​មុខរបរ ខណៈ​ដែល​ពួកគេ​កំពុង​សិក្សា​នៅក្នុង​ថ្នាក់​វិទ្យាល័យ​នៅឡើយ​។


តាមរយៈ​ការទទួលស្គាល់​ពី​តម្រូវការ​ដើម្បី​បន្ត​ការសិក្សា​ផ្ទាល់ខ្លួន​ឈាន​ឆ្ពោះទៅរក​ការបញ្ចប់​ការសិក្សា សាលារៀន អូស្ត្រាលី អន្តរជាតិ ភ្នំពេញ​បាន​ចាប់​ដៃគូ​សហការ​ជាមួយនឹង​សាកលវិទ្យាល័យ​កម្រិត​ពិភពលោក​ជាច្រើន​។ វា​ជា​លើក​ទី​ ១ ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​សិស្សានុសិស្ស​មាន​ជម្រើស​ក្នុងការ​ចាប់ផ្តើម​ចុះឈ្មោះ​ចូលរៀន​បាន ២ ​កម្មវិធី ដោយ​សិក្សា​នៅក្នុង​ថ្នាក់​វិទ្យាល័យ​ជាមួយ​មិត្ត​រួម​ថ្នាក់​ផង និង​សិក្សា​តាម​ប្រព័ន្ធ​អនឡាញ​ជាមួយ​សិស្ស​និស្សិត​សាកលវិទ្យាល័យ​ជាច្រើន​ទៀត​នៅក្នុង​​ពិភពលោក​ផង​ក្នុង​ពេល​តែ​ ១​។


ដៃគូ​សហការ​ជាមួយ​សាលារៀន AISPP មានដូចជា៖ Savannah College of Art & Design (SCAD) Embry Riddle Aeronautical University (ERAU) នៅ​សហរដ្ឋ​អាមេរិក និង Sustainability Management School (SUMAS) នៅក្នុង​ប្រទេស​ស្វ៊ីស ដែល​អនុញ្ញាតឱ្យ​សិស្សានុសិស្ស​របស់​យើង​អាច​ចាប់ផ្តើម​ការសិក្សា​ក្នុង​កម្រិត​សាកល​វិទ្យាល័យ​ក្នុង​ពេល​ដែល​ពួកគេ​កំពុង​រៀន​បញ្ចប់​ការសិក្សា​ក្នុង​កម្រិត​វិទ្យាល័យ​តែម្តង​។ តាមរយៈ​ការចូលរួម​សិក្សា​ជាមួយនឹង​និស្សិត​ឆ្នាំ​ទី​ ១​ នៃ​សាកលវិទ្យាល័យ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក សិស្សានុសិស្ស​នៃ​សាលារៀន អូស្ត្រាលី អន្តរជាតិ ភ្នំពេញ​នឹង​ចំណាយពេល​ប្រមាណ ៥០% ក្នុងការ​សិក្សា​ជាមួយនឹង​សាស្ត្រាចារ្យ​ល្បីៗ​ជាច្រើន​លើ​សកលលោក​។


តាមរយៈ​ការជ្រើសរើស​វគ្គ​សិក្សា​ដែល​ត្រឹមត្រូវ និង​រក្សា​ឱ្យបាន​នូវ​ពិន្ទុ​មធ្យមភាគ​ល្អ (GPA) សិស្សានុសិស្ស​នឹង​អាចបំពេញ​ការសិក្សា​ឆ្នាំ​ទី​ ១ នៅក្នុង​សាកលវិទ្យាល័យ ស្រប​ពេលដែល​ពួកគេ​កំពុង​សិក្សា​ក្នុង​ថ្នាក់​ទី​ ១១ និង​ទី​ ១២ ក្នុង​ថ្នាក់​វិទ្យាល័យ​នៅ AISPP ដែល​នេះ​អាចជួយ​សន្សំសំចៃ​ពេលវេលា​សិក្សា​មួយឆ្នាំ​ពេញ និង​ជួយ​សន្សំសំចៃ ការចំណាយ​របស់​មាតាបិតា​ពួកគេ​ទៅលើ​ថ្លៃ​សិក្សា និង​ការស្នាក់នៅ​ប្រមាណ ៥០ ០០០ ដុល្លារ​អាមេរិក​ទៀតផង​។


ចំពោះ​សិស្សានុសិស្ស​មាន​គោលដៅ​លើ​អាជីព​ក្នុង​វិស័យ​សិល្បៈ និង​ការរចនា (​ដូចជា រចនាក្រាហ្វិក User Experience, អ្នក​រចនា​ក្នុង​វិស័យ​ឧស្សាហកម្ម សិល្បៈ​គំនូរ អ្នក​រចនា​ម៉ូដ ផ្នែក​ផ្សាយពាណិជ្ជកម្ម និង​ទីផ្សារ ជាដើម​) មហាវិទ្យាល័យ Savannah College of Art & Design (SCAD) នឹង​ផ្តល់ជូន​នូវ​ឱកាស​ដែល​មាន​តែមួយ​នេះ​។ នៅក្នុង​ព័ត៌មាន​ដែល​ទើបតែ​ចេញផ្សាយ​នៅក្នុង​ទស្សនាវដ្តី Forbes ថ្មីៗ​នេះ សិស្សានុសិស្ស​នៃ​មហាវិទ្យាល័យ SCAD ត្រូវបាន​គេ​លើកឡើងថា គឺជា​បុគ្គល​ដែល​កាន់តំណែង​ពិសេស​មួយ​ក្នុងការ​កែច្នៃ​ដំណើរការ​របស់​ឧស្សាហកម្ម​បែប​ច្នៃប្រឌិត​នៅក្នុង​ទសវត្សរ៍​បន្តបន្ទាប់​ទៀត​។ ចំពោះ​សិស្សានុសិស្ស​ដែលមាន​ចំណាប់អារម្មណ៍​ទៅលើ​អាជីព​នៅក្នុង​វិស័យ​ពាណិជ្ជកម្ម បដិសណ្ឋារកិច្ច ឬ វិស័យ​ច្នៃ​ម៉ូដ​អាច​ចុះឈ្មោះ​សិក្សា​ជាមួយនឹង​កម្មវិធី​ដែលមាន​ភាពច្នៃប្រឌិត​ឡើង​ផ្តោត​ទៅលើ​និរន្តរភាព និង​ពាណិជ្ជកម្ម​នៅ Sustainability Management School (SUMAS) បាន​។


សាលា AISPP បាន​សហការ​ជាមួយ​សាកលវិទ្យាល័យ​កម្រិត​ពិភពលោក​ជាច្រើន​។

SUMAS ផ្តោតទៅលើ​ការផ្តល់ជូន​សិស្ស​និស្សិត​នូវ​បទពិសោធ​នៅក្នុង​ការដឹកនាំ​ដែលមាន​មូលដ្ឋាន​យ៉ាងរឹងមាំ​លើ​និរន្តរភាព មុននឹង​បំពេញ​គម្រោង​ជាក់ស្តែង​នានា នៅក្នុង​វិស័យ​ដែល​ពួកគេ​បានជ្រើសរើស​។ សិស្សានុសិស្ស​ដែល​បានបញ្ចប់​ការសិក្សា​ក្នុង​កម្មវិធី CP នៅ​សាលារៀន អូស្ត្រាលី អន្តរជាតិ ភ្នំពេញ អាច​ទទួល​បានការ​ទទួល​ចុះឈ្មោះ​យ៉ាង​ឆាប់រហ័ស​ពី​សាលារៀន SUMAS ដើម្បី​សិក្សា​ក្នុង​កម្រិត​សាកលវិទ្យាល័យ​រួម​ជាមួយ​នឹង​ឱកាស​ក្នុង​ការទទួល​បាន​អាហារូបករណ៍​លើ​តម្លៃ​សិក្សា​រហូតដល់​ទៅ ៥០ ​ភាគរយ​។

សាកលវិទ្យាល័យ Embry Riddle ត្រូវបាន​ចាត់​ចូល​ជា​សាកលវិទ្យាល័យ​កំពូល​ក្នុង​ពិភពលោក​នៅក្នុង​វិស័យ​អាកាសចរណ៍ ហើយ​ថ្មីៗ​នេះ​ត្រូវបាន​ចាត់ជា​អ្នកផ្តល់​ការអប់រំ​តាម​ប្រព័ន្ធ​អនឡាញ​ដែល​ល្អ​បំផុត ដោយ​មាន​ផ្តល់ជូន​នូវ​កម្មវិធី​ជាច្រើន​នៅក្នុង​ជំនាញ​វិស្វកម្ម​អាកាសយានិក អាកាសចរណ៍ និង​ពាណិជ្ជកម្ម​អាកាសចរណ៍​ផងដែរ​។ ដោយមាន​ការប៉ាន់ស្មាន​ថា​នឹងមាន​ការខ្វះខាត​បុគ្គលិក​ផ្នែក​អាកាសចរណ៍​ចំនួន ៣០០ ០០០ ​នាក់​ក្នុង​រយៈពេល​ ១០ ​ឆ្នាំ​ខាងមុខ នេះ​គឺជា​ឧស្សាហកម្ម​មួយ​ដែល​ផ្តល់នូវ​សក្តានុពល​ធំ​សម្បើម​ចំពោះ​សិស្សានុសិស្ស​ក្នុងពេល​បច្ចុប្បន្ន​។

សម្រាប់​សិស្សានុសិស្ស​ដែលមាន​ចំណាប់អារម្មណ៍​ជ្រើសរើស​សិក្សា​ក្នុង​មាគ៌ា​នេះ សាលារៀន អូស្ត្រាលី អន្តរជាតិ ភ្នំពេញ នឹង​ផ្តល់ជូន​នូវ​ឱកាស​អាហារូបករណ៍​ចំពោះ​សិស្សានុសិស្ស​ទាំងអស់​ដែល​មានបំណង​ចុះឈ្មោះ​សិក្សា​ក្នុង​ឆ្នាំ​សិក្សា​ ២០២២-២០២៣​។

អំពី​សាលារៀន អូស្ត្រាលី អន្តរជាតិ ភ្នំពេញ

សាលារៀន អូស្ត្រាលី អន្តរជាតិ ភ្នំពេញ គឺជា​សាលា​អន្តរជាតិ​តែ​ ១ ​គត់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ផ្តល់ជូន​នូវ​ការអប់រំ​ប្រកបដោយ​គុណភាព និង​គោរព​ទៅតាម​កម្មវិធី​សិក្សា​របស់​ប្រទេស​អូស្ត្រាលី និង​កម្មវិធីសិក្សា IB ដែល​ត្រូវបាន​ស្គាល់​ទូទាំង​ពិភពលោក​។ សាលារៀន អូស្ត្រាលី អន្តរជាតិ ភ្នំពេញ គឺជា​សាលារៀន​កម្រិត​ពិភពលោក​មួយ​ដែល​ប្រើប្រាស់​កម្មវិធីសិក្សា IB ហើយ ក៏​ជា​សមាជិក​ដ៏មាន​មោទនភាព​មួយ​នៃ​សមាគម​សាលារៀន​អន្តរជាតិ (AISA) និង​ជា​ដៃគូ​សកល​ជាមួយនឹង​សមាគម​សាលា​ឯករាជ្យ New South Wales (AISNSW) ផងដែរ​៕