ទីក្រុងវ៉ាស៊ីនតោនៈ ទិន្នន័យរដ្ឋាភិបាលដែលចេញផ្សាយកាលពីថ្ងៃពុធបានឲ្យដឹងថា ការលក់លំនៅឋានថ្មីនៅអាមេរិកធ្លាក់ចុះរយៈពេលពីរខែជាប់គ្នាដល់ខែឧសភា ខណៈដែលតម្លៃលក់មធ្យមបានហក់ឡើងខ្ពស់ ដែលបង្ហាញជាថ្មី ថា ទីផ្សារលំនៅឋានមានល្បឿនយឺត។
ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ការលក់ផ្ទះថ្មីមានចំនួន ៧៦៩ ០០០ ដែលទាបជាងខែមេសា ៥,៩ ភាគរយ និង ទាបជាងការព្យាកររបស់អ្នកវិភាគ។
តម្លៃលក់មធ្យមនៃអចលនទ្រព្យថ្មីបានឡើងដល់ ៣៧៤ ៤០០ ដុល្លារ បើទោះបីជាការផ្គត់ផ្គង់កើនខ្ពស់ ដូចនេះប្រសិនគ្មានផ្ទះថ្មីសម្រាប់ផ្គត់ផ្គង់ដល់ទីផ្សារទេ ផ្ទះនៅសល់នឹងលក់ក្នុងរយៈពេល ៥.១ ខែក្នុងល្បឿនបច្ចុប្បន្ន។
លោក Ian Shepherdson នៃក្រុមហ៊ុន Pantheon Macroeconomics. បាននិយាយថា៖ «ការលក់មើលទៅនឹងបន្តធ្លាក់ចុះទៀត ជាមួយឱកាសសមរម្យ ពួកគេនឹងត្រឡប់ទៅក្រោមនិន្នាការមុនកូវីដ ១៩»។
តម្រូវការអចលនទ្រព្យបានកើនឡើងអំឡុងពេលការរីករាលរាលកូវីដ ១៩ កាន់តែអាក្រក់ ពេលដែលគេអាចលៃលកទិញផ្ទះថ្មី និង ល្បឿងក្នុងខែឧសភា គឺ ៩,២ ភាគរយខ្ពស់ជាង ខែឧសភាឆ្នាំ ២០២០។
ទោះបីជាបែបនេះក្តី លោក Shepherdson បាននិយាយថា ទិន្នន័យនេះបង្ហាញថា ការផ្តល់វ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា ធ្វើឲ្យតម្រូវការទ្រឹង ដោយបង្ហាញដល់ការផ្គត់ផ្គង់គម្រោងអចលនទ្រព្យថ្មីៗទៀត។
លោកនិយាយថា «សូមជឿទៅថា ទោះបីជាគួរឲ្យរំភើប ប៉ុន្តែដំណាក់កាល រីកដុះដាលនៃការងើបឡើងវិញលំនៅឋានចប់ហើយ»។
និន្នាការនៃការលក់មិនស្មើគ្នានៅទូទាំងប្រទេសដែលកើនឡើង ៣៣,៣ ភាគរយនៅភាគឦសានប្រទេស ប៉ុន្តែបានធ្លាក់ចុះ ១៤,៥ ភាគរយនៅភាគខាងត្បូង។ ចំណែកភាគខាងលិចមើលឃើញកំណើន ៦,៧ ភាគរយខណៈការលក់នៅតំបន់កណ្តាលខាងលិចគឺនៅទ្រឹង។
លោក Mahir Rasheed នៃមហាវិទ្យាល័យសេដ្ឋកិច្ចសាកលវិទ្យាល័យ Oxford បាននិយាយថា តម្លៃកើនឡើងបានធ្វើឲ្យអតិថិជននៅក្រៅទីផ្សារ ហើយបានព្យាករថា តម្លៃនោះនឹងធ្លាក់ចុះក្នុងពេលឆាប់ៗវិញ៕ RR