
ការសន្ទនាផ្តាច់មុខជាមួយលោក Jasper Chuang នាយកប្រតិបត្តិនៃក្រុមហ៊ុន ComboWit Properties
ការសន្ទនាផ្តាច់មុខជាមួយលោក Jasper Chuang នាយកប្រតិបត្តិនៃក្រុមហ៊ុន ComboWit Properties
ពីតៃវ៉ាន់មកកម្ពុជា៖ ដំណើរនៃការរីកចម្រើនជាយុទ្ធសាស្ត្រ
ក្រុមហ៊ុន ComboWit បានចាប់ផ្តើមក្នុងឆ្នាំ ១៩៧៨ នៅតៃវ៉ាន់ ជាកន្លែងដែលក្រុមហ៊ុនបានបង្កើតមូលដ្ឋានគ្រឹះរបស់ខ្លួនដោយការវិនិយោគទៅលើ Sweeten Real Estate Development។ តាមរយៈការពង្រីកវិធីសាស្ត្រ និងកេរ្តិ៍ឈ្មោះសម្រាប់ការសាងសង់ប្រកបដោយគុណភាព វាត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនអភិវឌ្ឍន៍ឈានមុខគេនៃគម្រោងលំនៅឋាន និងឧស្សាហកម្ម មុនពេលចុះបញ្ជីជាសាធារណៈក្នុងឆ្នាំ ២០០៤ (TPE: 5205)។
លោក Jasper Chuang ដែលមានបទពិសោធក្នុងវិស័យអចលនទ្រព្យអាស៊ី ១០ឆ្នាំ ហើយលោកបានមកកាន់ប្រទេសកម្ពុជា មួយទសវត្សរ៍ដែរនោះ បានថ្លែងថា៖ «បទពិសោធន៍របស់យើងនៅទូទាំងទីផ្សារអាស៊ីបានធ្វើយើងយល់ដឹងពីការខ្វះចន្លោះរបស់ក្រុមហ៊ុនអភិវឌ្ឍន៍លោកខាងលិច»។
លោកបានកត់សម្គាល់ថា៖ «យើងបានធ្វើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធដើម្បីប្រែក្លាយអចលនទ្រព្យកាន់តែមានតម្លៃនៅក្នុងសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍។ យើងបានមើលឃើញពីការវិវត្តន៍នៃក្របខ័ណ្ឌបទប្បញ្ញត្តិ។ សំខាន់បំផុត យើងបានរៀនពីរបៀបចូលទីផ្សារពេលវេលា»។
នៅពេលដែលក្រុមហ៊ុន ComboWit ឈានជើងចូលទីផ្សារប្រទេសកម្ពុជាជាលើកដំបូងក្នុងឆ្នាំ ២០១០ វាមិនមែនជាការសម្រេចចិត្តប្រថុយប្រថាននោះទេ។ លោក Jasper ពន្យល់ថា៖ «យើងបានធ្វើការវិភាគទីផ្សារដ៏ហ្មត់ចត់រយៈពេល ៧ ឆ្នាំមុនពេលធ្វើការវិនិយោគដំបូងរបស់យើង»។
លោកបានបន្ថែមថា៖ «ការសម្រេចចិត្តនេះត្រូវបានជំរុញដោយសូចនាករព្យាករណ៍ពីសក្តានុពល ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាយុទ្ធសាស្ត្រ និន្នាការប្រជាសាស្ត្រអំណោយផល និងគោលនយោបាយសេដ្ឋកិច្ចដែលបានបង្កើតឡើងដើម្បីទាក់ទាញការវិនិយោគបរទេសប្រកបដោយគុណភាព»។
ក្រុមហ៊ុនបានបោះជំហានទៅមុខយ៉ាងប្រុងប្រយ័ត្ន ដោយបានបង្កើតកន្លែងជួលរោងចក្រក្នុងឆ្នាំ ២០១៧ ដើម្បីសាកល្បងសមត្ថភាពប្រតិបត្តិការ មុនពេលដាក់ឱ្យដំណើរការជាផ្លូវការនូវ ComboWit Properties Cambodia នៅឆ្នាំ ២០១៩។
ត្បូងលាក់ខ្លួននៃអចលនទ្រព្យអាស៊ីអាគ្នេយ៍
លោក Jasper បានថ្លែងថា៖ «អ្វីដែលលោកអ្នកកំពុងជួបប្រទះនេះគឺជារបត់ទីផ្សារស្រដៀងនឹងបទពិសោធនៅតៃវ៉ាន់កាលពីដើមទសវត្សរ៍ឆ្នាំ ១៩៩០ និងប្រទេសវៀតណាមកាលពីមួយទសវត្សរ៍មុន»។
លោកពន្យល់ថា៖ «មូលដ្ឋានគ្រឹះសេដ្ឋកិច្ចគួរឱ្យទាក់ទាញ ជាការព្យាករណ៍ពីកំណើនផលិតផលក្នុងស្រុកសរុប (ផ.ស.ស) ពី ៥-៦,៦ភាគរយ ផ្ដល់អត្ថប្រយោជន៍ប្រជាសាស្ត្រវ័យក្មេងដែលមានចំនួន ៦៥ភាគរយអាយុក្រោម ៣៥ ឆ្នាំ និងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធលើសពី ៨ ពាន់លានដុល្លារក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ»។

ការបង្ហាញហាងគំរូទំនើប ជាអត្ដសញ្ញាណរបស់គម្រោង The Future 30។
លោកបានបន្ដថា៖ «កម្ពុជាគឺជាប្រទេសដ៏មានអំណោយផលសម្រាប់អ្នកវិនិយោគដែលបានមើលទីផ្សារប្រទេសជិតខាងមានភាពជឿនលឿនហួសទៅមុខរួចហើយ។ នេះជាឱកាសចំពោះការវិនិយោគក្នុងដំណាក់កាលដំបូងដែលមានសក្ដានុពលខ្ពស់»។
ហេតុអ្វីកម្ពុជា?
ឱកាសនៃការវិនិយោគត្រូវបានកំណត់ដោយរង្វាស់បរិមាណ។ លោក Jasper បានកត់សម្គាល់ថា៖ «តម្លៃអចលនទ្រព្យបច្ចុប្បន្ននៅទីនេះផ្តល់ការកើនឡើង ៣០-៤០ភាគរយ បើប្រៀបធៀបទៅនឹងទីតាំងប្រហាក់ប្រហែល ដូចជា នៅទីក្រុងបាងកក ឬទីក្រុងហូជីមិញ»។
លោកបានសង្កត់ធ្ងន់ថា៖ «វិនិយោគិនបរទេសទទួលបានអត្ថប្រយោជន៍ពីគុណសម្បត្តិសំខាន់ៗចំនួនបីនៅទីនេះ ដែលលែងមាននៅក្នុងទីផ្សារកំណើនអាស៊ីភាគច្រើន៖ ការទទួលបានកម្មសិទ្ធិបរទេស ១០០ភាគរយ សេដ្ឋកិច្ចផ្អែកលើប្រាក់ដុល្លារអាមេរិកដែលលុបបំបាត់ហានិភ័យរូបិយប័ណ្ណ និងចំណុចចូលទីផ្សារក្នុងកម្រិតត្រឹមតែ ១៥-២០ភាគរយ នៃសក្ដានុពលនៃភាពចាស់ទុំរបស់វា»។
លោក Jasper បានលើកឡើងថា៖ «នៅពេលដែលខ្ញុំបានចូលរួមក្នុងភាពជាអ្នកដឹកនាំរបស់ ComboWit នៅឆ្នាំ ២០១៩ យើងបានឃើញថា ប្រទេសកម្ពុជាផ្តល់ជូននូវភាពងាយស្រួល មូលដ្ឋានគ្រឹះដ៏រឹងមាំ និងឱកាសដ៏មានសក្តានុពលសម្រាប់អ្នកវិនិយោគ»។

ការបង្ហាញហាងគំរូទំនើប ជាអត្ដសញ្ញាណរបស់គម្រោង The Future 30។
ការយល់ដឹងរបស់លោក Jasper កើតចេញពីប្រវត្តិពហុជំនាញរបស់លោក ដោយលោកទទួលបានសញ្ញាបត្រវិស្វកម្មពីសកលវិទ្យាល័យ National Tsing Hua ថ្នាក់អនុបណ្ឌិតផ្នែកហិរញ្ញវត្ថុពីសហរដ្ឋអាមេរិក និងបទពិសោធន៍ពីអាជីវកម្មអចលនទ្រព្យរបស់គ្រួសារលោក ដែលអនុញ្ញាតឱ្យលោកវាយតម្លៃសក្តានុពលរបស់ប្រទេសកម្ពុជាតាមរយៈការវិភាគ និងបទពិសោធជាក់ស្តែង។
The Future 30 & Champuvoin Garden: ប្រព័ន្ធអេកូពេញលេញ
គម្រោង The Future 30 ដែលចាប់ផ្តើមនៅឆ្នាំ ២០២៥ នៅតាមបណ្តោយមហាវិថី ស៊ី ជីនពីង បង្ហាញឧទាហរណ៍អំពីអ្វីដែលលោក Jasper ហៅថា «ការអភិវឌ្ឍន៍ឆ្ពោះទៅមុខស្របគ្នា» ជាចក្ខុវិស័យដែលត្រូវបានរចនាឡើងដើម្បីប្រមើលមើលការវិវត្តនៃទីផ្សារនាពេលអនាគត។
លោក Jasper សង្កត់ធ្ងន់ថា៖ «ទាំងនេះមិនមែនជាហាងធម្មតាទេ ដោយយោងទៅលើផែនការស្ថាបត្យកម្មសម្រាប់សហគមន៍ពាណិជ្ជកម្ម ៩៤ យូនីត។ អ្វីដែលធ្វើឱ្យពួកវាល្អដាច់ពីគ្នាគឺការរចនាប្រកបដោយការគិតគូរ ដែលដោះស្រាយនូវចំណុចខ្វះខាតទូទៅដែលយើងបានសង្កេតឃើញនៅទូទាំងការអភិវឌ្ឍន៍ពាណិជ្ជកម្មអាស៊ីអាគ្នេយ៍»។
លោកបានបន្ថែមថា៖ «យើងបានប្រើប្រាស់ផ្នែកខាងមុខនៃផ្លូវ ៣០ ម៉ែត្រសម្រាប់ជាហាងម៉ាកយីហោជួរមុខ មានចិញ្ចើមផ្លូវ ២០ ម៉ែត្រដើម្បីផ្ដល់ភាពងាយស្រួលក្នុងការចេញចូល និងសាលលំហកម្ពស់ ៥ម៉ែត្រ ដែលត្រូវបានបង្កើតឡើងសម្រាប់តម្រូវការអាជីវកម្មក្នុងរយៈពេលជាច្រើនទសវត្សរ៍ មិនមែនត្រឹមតែប៉ុន្មានឆ្នាំនោះទេ»។
មិនយូរប៉ុន្មានទៀត សួនជម្ពូវ័ន នឹងលេចចេញជាផ្សារសហគមន៍ដ៏ទំនើប ទីតាំងជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់ចុងក្រោយនៅតាមបណ្តោយផ្លូវតភ្ជាប់ពីភ្នំពេញទៅខេត្តព្រះសីហនុ។ បើកក្នុងរដូវក្តៅឆ្នាំ ២០២៥ វាត្រូវបានរចនាឡើងឱ្យមានលក្ខណៈខុសប្លែកពីការអភិវឌ្ឍន៍ស្តង់ដានៃការលក់រាយនៅអាស៊ីអាគ្នេយ៍។
លោក Jasper បានថ្លែងថា៖ «ជំនួសឱ្យការសាងសង់អគារច្រើន យើងបានផ្ទៃដី ៤០ភាគរយនៃផ្ទៃដីសរុបបង្កើតទីតាំងទេសភាព។ វាបង្កើតកន្លែងប្រមូលផ្តុំសហគមន៍ដែលផ្តល់អាទិភាពដល់បទពិសោធន៍អ្នកប្រើប្រាស់ លើកទឹកចិត្តឱ្យមានការចូលយូរជាងមុន ហើយទីបំផុត សកម្មភាពពាណិជ្ជកម្មប្រកបដោយនិរន្តរភាពជាងមុន»។

សួន ជម្ពូវ័ន នឹងបម្រើជាជាងផ្សារទំនើប ហើយវានឹងក្លាយជាមជ្ឈមណ្ឌលសហគមន៍។
ទីតាំងយុទ្ធសាស្ត្រនៃគម្រោងទាំងពីរនេះ ស្របតាមអាទិភាពហេដ្ឋារចនាសម្ព័ន្ធជាតិ។ អតីតនាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃច្រករបៀងថា៖ «ផ្លូវនេះមិនត្រឹមតែកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងទីក្រុងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការលើកកម្ពស់ពាណិជ្ជកម្ម ការវិនិយោគ ភស្តុភារ និងទេសចរណ៍។ ដូច្នេះប្រជាពលរដ្ឋនឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន»។
ភាពខុសគ្នារបស់ ComboWit
លោក Jasper ចែករំលែកថា៖ «វិធីសាស្ត្ររបស់យើងផ្ដោតលើគោលការណ៍ជាមូលដ្ឋានចំនួនបី។ ជាដំបូង ComboWit នាំមកនូវស្ថេរភាពហិរញ្ញវត្ថុ និងជំនាញអភិវឌ្ឍន៍ជាង ៣០ ឆ្នាំជាមួយនឹងកំណត់ត្រាតាមដានដែលបង្ហាញឱ្យឃើញនៅទូទាំងទីផ្សារ»។
លោកបន្ថែមថា៖ «ទីពីរ យើងកំណត់ទីតាំងដែលមានសក្តានុពលសម្រាប់ការផ្លាស់ប្តូរតាមរយៈការអភិវឌ្ឍន៍យុទ្ធសាស្ត្រ។ យើងរួមបញ្ចូលគ្នានូវស្តង់ដាអន្តរជាតិជាមួយនឹងការយល់ដឹងក្នុងស្រុក ខណៈដែលការធានាគុណភាពជាសកលឆ្លើយតបទៅនឹងលក្ខខណ្ឌទីផ្សារតែមួយគត់របស់កម្ពុជា»។
លោកពន្យល់ថា៖ «ទីបី ការប្តេជ្ញាចិត្តរបស់យើងចំពោះការគ្រប់គ្រងប្រកបដោយវិជ្ជាជីវៈ យើងមានគោលបំណងបង្កើតកន្លែងមានមុខងារដែលបម្រើដល់តម្រូវការសហគមន៍ពិតប្រាកដ និងផ្តល់នូវបរិយាកាសដែលអាជីវកម្មអាចលូតលាស់និរន្ដរភាព»។
ទស្សនវិជ្ជានេះបង្ហាញពីភាពខុសប្លែកគ្នានៅក្នុងវិមាត្របី៖ គុណភាពផលិតផល យុទ្ធសាស្ត្រទីតាំង និងការគ្រប់គ្រងបន្ត។

លោក Jasper Chuang ជាមួយនឹងពានរង្វាន់ដែលបង្ហាញពីឧត្តមភាពរបស់ ComboWit។
លោក Jasper មានប្រសាសន៍ថា៖ «អ្វីដែលយើងជឿថា វិធីសាស្ត្ររបស់យើងមានលក្ខណៈខុសប្លែកពីគេ គឺវិធីសាស្ត្រនៃប្រព័ន្ធអេកូរបស់យើង។ ជាជាងការអភិវឌ្ឍន៍ដោយឯកោ យើងកំពុងកសាងសហគមន៍ដ៏ស្អិតរមួតមួយដែលគម្រោងនីមួយៗបង្កើនតម្លៃឱ្យគ្នាទៅវិញទៅមក»។
ហេតុអ្វី Smart Money ផ្លាស់មកកម្ពុជា?
សម្រាប់អ្នកដែលពិចារណាអំពីប្រទេសកម្ពុជា សាររបស់លោក Jasper គឺច្បាស់ណាស់៖ ពេលវេលាគឺជាអ្វីគ្រប់យ៉ាង។
លោកបានថ្លែងថា៖ «ឥឡូវនេះ ប្រទេសកម្ពុជាផ្តល់នូវភាពចម្រុះដែលមិនអាចប្រៀបផ្ទឹមបាន ចំពោះតម្លៃសមរម្យ និងសក្ដានុពលនៃកំណើន។ ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗបង្កើតច្រករបៀងអភិវឌ្ឍន៍ថ្មីៗ។ ប៉ុន្តែតម្លៃបច្ចុប្បន្នមិនទាន់បានឆ្លុះបញ្ចាំងពីតម្លៃនាពេលអនាគតទេ»។
លោកបន្ដថា៖ «យើងកំពុងមើលឃើញចំណុចចាប់ផ្ដើមជាមួយតម្លៃ ១០០០-២០០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េសម្រាប់អចលនទ្រព្យពាណិជ្ជកម្មសំខាន់ៗដែលទីតាំងល្អបែបនេះ វាមានតម្លៃ ៥០០០-៧០០០ នៅទីក្រុងបាងកក ឬទីក្រុងហូជីមិញ»។
ទោះយ៉ាងណាក៏ដោយ ដំណើរនេះតូចចង្អៀត។ លោក Jasper សង្កេតថា៖ «ឱកាសកាន់តែមានច្រើន។ រយៈពេល 24 ខែកន្លងមកនេះ យើងបានកត់សម្គាល់ពី REITs របស់សិង្ហបុរី និងមូលនិធិអភិវឌ្ឍន៍របស់ជប៉ុនដែលជំរុញឱ្យចូលទីផ្សារដំបូង។ ដោយផ្អែកលើគំរូដែលយើងបានសង្កេតនៅក្នុងទីផ្សារផ្សេងទៀត ចំណាប់អារម្មណ៍នេះមានការទាក់ទាញខ្លាំង»។
នៅពេលដែលការសន្ទនារបស់យើងបានបញ្ចប់ ការសាទរយ៉ាងពិតប្រាកដរបស់លោក Jasper ចំពោះសក្តានុពលរបស់ប្រទេសកម្ពុជានៅតែបង្ហាញឱ្យឃើញច្បាស់។
លោកបានណែនាំថា៖ «ការពិចារណាសំខាន់គឺការចាប់ដៃគូជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ដែលមិនត្រឹមតែយល់ពីសក្ដានុពលទីផ្សារប៉ុណ្ណោះទេ ប៉ុន្តែអាចផ្តល់នូវស្តង់ដាអន្តរជាតិ និងអាចដោះស្រាយបញ្ហាស្មុគស្មាញមួយចំនួន» ។
ជាមួយនឹងវត្តមានគម្រោងរបស់ក្រុមហ៊ុន ComboWit Properties វិនិយោគិនមានឱកាសស្វែងយល់ពីដំណាក់កាលអភិវឌ្ឍន៍បន្ទាប់របស់ប្រទេសកម្ពុជា មិនត្រឹមតែការស្វែងរកប្រាក់ចំណូលប៉ុណ្ណោះទេ ប៉ុន្តែជាការរួមចំណែកដល់ការផ្លាស់ប្តូររបស់ប្រទេសផងដែរ។
ដូចដែលលោក Jasper សន្និដ្ឋានយ៉ាងត្រឹមត្រូវថា៖ «យើងមិនគ្រាន់តែសាងសង់ផ្ទះទេ យើងកំពុងសាងសង់អនាគត ហើយយើងអញ្ជើញវិនិយោគិនឱ្យសាងសង់អនាគតជាមួយគ្នា»៕
សម្រាប់ព័ត៌មានបន្ថែមអំពី ComboWit Properties និងគម្រោង The Future 30 សូមចូលទៅកាន់គេហទំព័រ www.combowitproperties.com ឬទាក់ទងក្រុមទំនាក់ទំនងវិនិយោគតាមរយៈ client.service@combowit.com។