អាណិក​ជន​ខ្មែ​រដែ​លគាំ​ទ្រ​សម្តេច​តេជោ​ ហ៊ុន សែន ក៏​មាន​សិទ្ធិបញ្ចេញ​សំឡេង​ស្មើគ្នា​ដូច​នឹ​ងអ្ន​ក​ប្រឆំាងដែរ។​

នៅថ្ងៃទី​ ២៣ ខែ​កុម្ភៈ ទស្សនា​វដ្តី The Diplomat បាន​ចេញ​ផ្សា​យអត្ថ​បទ​សរ​សេរដោ​យលោ​ក​ David Whitehous​e ​ក្រោ​មចំណង​ជើង​ថា​ “អូស្ត្រាលីចា​ត់​វិ​ធាន​ការ​តឹង​រ៉ឹង​ចំពោះ​ការគំ​រា​ម​កំហែង​របស់រដ្ឋាភិបាល​​ប​រទេ​ស​ទៅលើ​អាណិកជន​កម្ពុជា និងរ្វ៉ាន់ដា” (“Australia Gets Tough on Foreign Government Intimidation of Cambodian, Rwandan Diasporas.”)។


អត្ថបទនេះ​បាន​ចោទ​រាជ​រដ្ឋា​ភិ​បាល​កម្ពុជាថា បាន​គំរាមកំហែង​ស​ហ​​គមន៍អាណិ​ក​ជន​ខ្មែ​រ ដើម្បី​បិ​ទខ្ទប់សំឡេង​ប្រឆាំង និង​ការ​រៃអង្គា​ស​លុយ​ដើម្បីច​ល​នា​ប្រឆាំ​ង​។​


ប៉ុន្តែកា​រអះ​អា​ងបែ​បនេះ​​​ គឺខ្វះភាព​សត្យា​នុ​ម័ត និង​មិន​យុត្តិ​ធម៌ចំពោះ​ស្ថានភាពជាក់​ស្តែង​នៃនយោបា​យ​​​កម្ពុជា។​


អ្នកនិពន្ធ​បាន​តាំងខ្លួនថា ជា​អ្នកចូ​លរួម​តាក់តែង​សៀវភៅ​ជីវប្រវត្តិ​របស់​មេដឹក​នាំ​ចលនា​​ប្រឆាំង​គឺ​លោកសម រង្ស៊ី ដែល​ជា​បុគ្គល​​នយោបាយ​ដ៏​ចម្រូងចម្រាស​១​រូប។


ស្ទីល​នយោ​បា​យ​ និង​វិធី​សា​ស្ត្រទាក់​ទា​ញ​ចំណាប់​អារ​ម្ម​ណ៍របស់​លោក សម រង្ស៊ី គឺ​តែងតែផ្អែក​លើ​ការ​កេងប្រវ័ញ្ច​​លើ​​ព្រំដែន​នៃសិទ្ធិ​សេរី​ភាព និង​លទ្ធិ​ប្រជា​ធិ​បតេយ្យ។


ថ្មីៗ​នេះ បន្ថែម​លើ​ករណី​ដែល​មាន​កន្លងមក គាត់​បា​នធ្វើ​ការ​​វាយ​ប្រហារ​ដោយ​ប្រមាថ​សាជាថ្មី ចំពោះ​អង្គ​ព្រះមហាក្សត្រ នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ដែល​ជាបុគ្គ​លសា​ធា​រ​ណៈដែល​មិ​នអាច​រំ​លោ​ភ​បំ​ពាន​បាន​ឡើយ​នៅក្រោ​មរ​ដ្ឋ​ធម្ម​នុញ្ញ​។​

បើ​ប្រៀបធៀប​ទៅ នេះ​គឺ​ដូច​ជា​ការ​ដែល​​អ្នក​នយោបាយ​អូស្ត្រាលី​ម្នាក់​ បាន​​ធ្វើ​ការ​វាយ​ប្រហារ​ជា​សាធារណៈ​ប៉ះពាល់​ដល់​​សេចក្តី​ថ្លៃថ្នូរ​របស់​មហា​ក្សត្រី​ អេលី​ហ្សាប៊ែ​ត​ ទី​២ អ៊ីចឹង (សូម​បញ្ជា​ក់​ថា​ អតីត​មហាក្ស​ត្រី ​អេ​លីហ្សា​ប៊ែ​ត​ ក៏មាន​តួនាទី​ជាប្រមុ​ខ​រដ្ឋ​របស់​អូស្ត្រាលី​ផង​ដែ​រ​)។

លោក​ សម រង្ស៊ី​ ក៏​បាន​ធ្វើ​ការ​ចោទប្រកាន់​ជា​ច្រើន​ថា សម្តេច​តេជោ​​នាយក​រដ្ឋ​មន្ត្រីហ៊ុន សែន នៅ​ពី​ក្រោយ​​ករណី​ធ្វើ​ឃាត​ផ្សេងៗ។ ​ជា​ថ្មី​ម្តង​ទៀត ការ​ចោទប្រកាន់​បែបនេះ គឺ​ប្រៀបបី​ដូច​ជាការ​ដែល​​អ្នក​នយោ​បាយ​អូស្ត្រាលី​​ចោទថា មហា​​ក្សត្រី អេលីហ្សា​ប៊ែត នៅពី​ក្រោយ​ការ​ធ្វើឃាត​​ព្រះនាង​ដៃអាណា​ (Diana) អ៊ីចឹង​ដែរ​។

ដូច្នេះ ស្ទីល​នយោ​បាយ​របស់​លោក​ សម រង្ស៊ី មាន​លក្ខណៈ​ចម្រូងចម្រាស​ខ្លាំង​ណា​ស់​ ហើយ​គាត់​តែង​តែ​លាក់ខ្លួន​​ពួន​អាត្មា​នៅពី​ក្រោយ​លេស​នៃសិទ្ធិ និង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ។

ដូច្នេះ​សាធារណជន​គួរ​តែ​អាច​ថ្លឹង​ថ្លែង​បាន​អំពី​ក​ង្វះ​ខាត​​ភាពស​ត្យានុ​ម័ត​នៃ​អត្ថ​បទរបស់​​លោក​Whitehouse នៅពេល​ដែល​ស្មេររូ​បនេះ​ បាន​ភ្ជាប់​ខ្លួន​ទៅនឹ​ង​បុគ្គល​​នយោបា​យដ៏​ចម្រូ​ង​ចម្រា​សនិ​ងជ្រុ​ល​និយម​បែ​បនេះ​។​

ទី២អ​ត្ថ​ប​ទនេះ​បាន​លើក​ទឹក​ចិ​ត្តដល់​វ​ប្បធ​ម៌ន​យោបាយ​ជ្រុល​និយ​ម​​ដែលអាច​ប​ង្កគ្រោះ​ថ្នា​ក់​ដល់គោលការ​ណ៍ប្រ​ជា​ធិប​តេយ្យ​ និង​ទំនា​ក់​ទំ​នង​រ​វាង​រដ្ឋ​នឹង​​រដ្ឋ​។

យោង​តាម​គោ​លកា​រណ៍​ប្រជា​ធិ​បតេយ្យ​ ប្រ​សិន​បើគេ​​ទទួលស្គា​ល់​សិទ្ធិ​របស់​​អា​ណិក​ជ​ន​ខ្មែរ ក្នុ​ងកា​រ​គាំទ្រក្រុម​ប្រឆាំ​ងវា​ក៏​ជា​ការ​ត្រឹម​ត្រូវ​និ​ងយុត្តិ​ធ​ម៌ផ​ងដែ​​រសម្រាប់អាណិក​​ជន​ខ្មែរ ក្នុងការអនុ​វ​ត្តសិ​ទ្ធិ​គាំទ្ររាជ​រដ្ឋាភិបាល​ជាប់​ឆ្នោត​រប​ស់កម្ពុ​ជា​។

​ការ​ចោ​ទប្រ​កាន់​ថា ​រាជ​រដ្ឋាភិ​បាល​បាន​បំភិតបំ​ភ័យ​ស​ហគ​មន៍​អាណិកជ​នខ្មែរ​​គឺមិនត្រឹម​ត្រូវ​នោះ​ឡើ​យ​។

តាម​ពិត​អា​ណិកជន​ដែល​គាំទ្រ​រាជរ​​ដ្ឋា​ភិបាលកម្ពុជា ​និង​គណ​ប​ក្សប្រជាជ​នក​ម្ពុ​ជា​ដែល​កំពុ​ងកា​ន់អំ​ណាច​ទៅ​វិញទេ​ ដែល​បាន​ទទួ​ល​រង​ការ​គាប​សង្កត់ប្រ​មា​ថ​មាក់ងា​យ និង​រើ​ស​អើង​។​

កា​រគំ​រាម​កំហែ​ងចុ​ងក្រោ​យ​នេះ​ គឺ​ធ្វើឡើ​ង​នៅស​ហរដ្ឋ​អាមេរិ​ក ​ដោយ​គំរាមថា​ អ្នកដែ​ល​គាំ​ទ្រ​គ​ណប​ក្ស​ប្រជាជ​ន​ អាចនឹង​ត្រូវ​​ដ​កហូត​ស​ញ្ជាតិ​អាមេ​រិក ​ដ​ក​សិទ្ធិ​ស្នាក់​​នៅ ហើ​យ​អាច​នឹងត្រូវ​គេ​បញ្ជូ​ន​​ត្រឡប់​ទៅ​កម្ពុជាវិញ។

ទិដ្ឋ​ភាព​ប្រឆាំង​រ​បស់​​អាណិ​ក​ជន​បាន​ថម​ថយ​ហើយ​​។ ​ថ្មីៗ​នេះអា​ណិក​ជ​ន​ខ្មែរ​កាន់តែមាន​ទំនុកចិត្ត​គ្រប់គ្រាន់​ក្នុង​ការចូ​ល​រួមក្នុ​ង​ព្រឹត្តិ​ការ​ណ៍​សា​ធារណៈ​ និងប​ង្ហា​ញ​ពីការ​គាំទ្រ​រ​បស់​ពួក​គេចំ​ពោះ​រាជរដ្ឋា​​ភិបា​ល​កម្ពុ​ជា​។​

វាបា​នក្លា​យ​ជារឿង​ធ​ម្ម​តាទៅ​ហើយ​ ដែល​សម្តេច​តេជោ​នា​យក​រដ្ឋ​ម​ន្ត្រី​ ហ៊ុន សែន​ ​តែង​តែជួ​ប​​​ប្រជុំ​​សំណេះ​សំណាល ដោយ​មាន​ការចូ​លរួ​ម និង​ស្វាគ​ម​ន៍​ពីសំ​ណាក់​អាណិកជន​ខ្មែរ​រាប់ពាន់​នាក់ នៅក្រៅ​ប្រទេ​ស​ តួយ៉ាង​ដូចជា​នៅ​ទីក្រុ​ងហ្សឺ​ណែវ​ ក្នុ​ងខែ​​កក្កដា ឆ្នាំ​២០​១៩ នៅ​ទី​ក្រុង​វ៉ាស៊ី​ន​តោន​ឌី​ស៊ី ​និងទីក្រុងហ្ស៊ូ​រិច​ (Zurich) ក្នុ​ង​​ខែឧស​ភា​ ឆ្នាំ ២​០២២ និង​ចុង​ក្រោ​យបំ​ផុ​ត​នៅទីក្រុ​ងប្រ៊ុ​ច​សែល​ក្នុងខែ​ធ្នូ​ ឆ្នាំ​ ២០២២។

ការកើ​នឡើ​ងនៃកា​រប​ញ្ចេញ​មតិជា​សា​ធារណៈ​រប​ស់អាណិ​កជ​នខ្មែ​រ​សម្តែង​ការគាំ​ទ្រ​ចំពោះរា​ជរ​ដ្ឋាភិ​បាល​កម្ពុជា​ គឺ​ជា​ទិដ្ឋ​ភា​ពទូ​ទៅ​នៃ​លទ្ធិប្រ​ជា​ធិបតេ​យ្យដែ​លប្រជា​​ពលរ​ដ្ឋ​អាចអ​នុវ​ត្តសេ​រី​ភាព​​ន​យោបាយ​​រ​ប​ស់ខ្លួ​ន​។

ការ​អះអាង​ថា​ អាណិកជ​នខ្មែរ​ទាំងអស់​សុទ្ធ​តែមាន​និន្នា​ការប្រឆាំ​ងរា​ជ​រ​ដ្ឋាភិបាល​ គឺជា​ការនិយាយ​ហួសហេតុ ដោយ​គ្មាន​ភាព​សត្យានុ​ម័​ត​។

បើ​ពិនិត្យ​លើ​ទិដ្ឋភាព​ទំនាក់​ទំន​ងអ​ន្ត​ររដ្ឋវិញ​ ការ​លើកទឹក​ចិ​ត្តឱ្យ​មានចល​នាន​យោ​បាយ​ប្រ​ឆាំង​​រដ្ឋាភិបាលរបស់​ប្រទេស​មួយ​ផ្សេង​ទៀត គឺមាន​លក្ខណៈ​រសើ​ប​ខ្លាំង​ណាស់​។ ប្រការ​នេះអនុញ្ញាត​ឱ្យ​មាន​កា​របំ​ពា​ន​និង​លូក​ដៃ​​ជ្រៀត​ជ្រែក​ក្នុ​ងកិច្ចកា​រផ្ទៃ​ក្នុ​ង​របស់​រដ្ឋមួយ​ផ្សេង​ទៀ​ត​ ដោយ​ប្រើ​លេស​លទ្ធិ​ប្រជាធិបតេយ្យ​ ​សិទ្ធិមនុស្ស និង​សេរី​ភា​ពន​យោបា​យ។​

យើង​បាន​ដឹង​ឮ​នូវ​រឿងរ៉ា​វជា​ច្រើ​ន នៅពេល​ដែលសហ​រដ្ឋ​អាមេរិក​បាន​ស​ង្ស័​យថា​ មាន​​ឥទ្ធិ​ពល​រ​បស់​រុស្ស៊ី​នៅក្នុង​ទម្រ​ង់នយោ​បា​យខ្ពស់បំ​ផុ​តរ​ប​ស់ខ្លួ​ន ​ពោល​គឺនៅ​​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​​ប្រធានា​ធិ​បតី​។​​ប្រទេ​ស​អូស្ត្រាលី​ក៏បា​នចា​ត់វិ​ធា​នកា​រផ្ទា​ល់​ខ្លួន​ ដើម្បី​ទប់​ស្កា​ត់កុំ​ឱ្យ​មាន​ឥទ្ធិ​ពលរ​ប​ស់ចិ​ន​នៅក្នុងនយោ​បាយ​​ក្នុង​ស្រុក​រប​ស់​ខ្លួន​ដែរ​។

យោង​តាម​សន្ធិ​សញ្ញា​ W​estphali​a ​ដែល​ជាមូ​លដ្ឋា​នគ្រឹះ​សម្រា​ប់ទំ​នៀ​មទ​ម្លាប់​និង​ប​ទដ្ឋា​ននៃទំនា​ក់​ទំ​ន​ង​អ​ន្ត​រជាតិរ​ដ្ឋ​ទាំងឡា​យ​ត្រូវ​គោរព​តាមគោល​ការ​​ណ៍សំខា​ន់ៗ​ចំ​នួន៤ គឺ​សិទ្ធិ​​ស្វ័យ​សម្រេច​របស់​ជាតិ​សាស​ន៍​​នីមួ​យ​ៗ,ការ​ប្រើ​ប្រាស់​ការទូ​តក្នុង​ការ​ដោះស្រាយ​ជម្លោះ​,​កា​រ​រួ​មរស់​ដោ​យស​ន្តិ​ភាព​ក្នុង​ចំណោ​ម​រដ្ឋ​អធិប​តេ​យ្យ​,និងការមិន​ជ្រៀតជ្រែ​ក​កិច្ចកា​រផ្ទៃ​ក្នុ​ងរប​​ស់រដ្ឋ​អធិ​ប​តេយ្យ​ដ​ទៃទៀ​ត​។

ប៉ុន្តែ នៅ​ក្នុង​ការ​អនុ​វត្ត​ជាក់ស្តែ​ង​គឺមិន​ដូ​ចទ្រឹ​ស្តីទាំ​ង​ស្រុង​នោះទេ​​។ បើ​គិត​ទៅ វាហាក់​ដូច​ជា​ការពោល​របស់​កវី​និព​ន្ធអ​ក្សរ​សិ​ល្ប៍បែប​ន​យោបាយ​របស់​អង់គ្លេស​លោក​ George Orwell នៅក្នុង​រឿង “កសិដ្ឋានសត្វ” (Animal Farm) ចេញ​ផ្សាយ​ក្នុងឆ្នាំ​១៩៤៥ ដែល​បាន​ពោលថា "សត្វទាំង​អស់គឺ​ស្មើ​គ្នា ប៉ុន្តែ​សត្វ​ខ្លះ​គឺវា​ស្មើគ្នា​លើស​ពី​សត្វដទៃ"។

យើង​សង្កេត​ឃើញ​មាន​ករណី​ជាច្រើ​ននៃ​ការ​អ​នុ​វត្តក្រៅដែន​យុត្តាធិការ​ និង​ក្រៅដែន​អធិបតេយ្យ​របស់​រដ្ឋមួយចំនួ​ន ដែ​ល​បំពាន​ដល់​កិច្ចកា​រ​ផ្ទៃក្នុ​ងរ​ប​ស់រ​ដ្ឋផ្សេ​ង​ទៀត។​ ប្រទេស​ខ្លះ​ប្រើ​អំណាចស​ភា​និងនីតិ​ប្រតិ​ប​ត្តិ​​ដើម្បី​ដាក់ទ​ណ្ឌ​កម្មសេ​ដ្ឋកិ​ច្ច និងកា​រទូ​តដើម្បីជ្រៀ​តជ្រែ​ក​ចូ​ល​ក្នុងនយោបាយ​ក្នុងស្រុករ​បស់រដ្ឋ​ដទៃ​ទៀ​តដែល​ភាគ​ច្រើ​នជារ​ដ្ឋ​ទន់​ខ្សោយ​។

រដ្ឋ​ទាំង​អ​ស់គួរ​តែប្រុ​ងប្រ​យ័ត្ន​ក្នុង​ការបែងចែ​កឱ្យដាច់​​រវាង​ការ​លើ​កទឹកចិត្ត​សេ​រីភាព​នយោបាយ​និងលទ្ធិប្រ​ជាធិប​តេយ្យ​ពីការ​លើក​ទឹកចិ​ត្តវប្បធ​ម៌ន​យោបាយ​ជ្រុ​លនិ​យ​ម​។

ទោះបីជា​គេយ​ល់ថា​ ​ខ្លួនឯ​ង​ជាអ្នក​នយោបាយ​ល្អប៉ុន​ណាក៏ដោយ ​គ្មា​នអ្នកនយោបា​​យក្នុង​ប្រទេស​ណាមួយ​ ​​អាច​រួច​ខ្លួន​ពី​ការស្អ​ប់​ពីសំ​ណាក់​បុគ្គល​ ដែល​មាន​គំនិ​តនយោបា​យ​ផ្សេងគ្នានោះ​ឡើ​យ​​។ យ៉ាង​ណា​ក៏​ដោយ ការ​​បញ្ចេញ​មតិ​ និង​សេរីភាព​នយោបាយ​ទាំង​អស់ ​ត្រូវ​ធ្វើ​ឡើង​ស្រប​តាម​ច្បាប់ និង​ដោយ​គោរព​សេចក្តី​ថ្លៃថ្នូរ​របស់​បុគ្គល។

គ្មាន​នរណា​ម្នាក់​អាច​បញ្ឈប់​​អាណិកជន​ខ្មែរ​ ដែល​មាន​និន្នាការ​ប្រឆាំង មិន​ឱ្យ​ពួក​គាត់​​សម្តែងទស្សនៈផ្ទុយ​ពីរាជរដ្ឋា​ភិបាល និង​​ការមិន​គាំទ្រ​ចំពោះ​ថ្នាក់​ដឹកនាំ​កម្ពុជា​បាន​ឡើយ។ ដូច​គ្នា​​ដែរអាណិកជន​ខ្មែរ​ដែល​មាន​ទស្សនៈ​នយោបាយ​ខុសពីក្រុម​ប្រឆាំង ក៏មិន​ត្រូវ​ទទួល​រង​ការ​រារាំង​ណា​មួយ ចំពោះ​ការអនុវត្ត​សិទ្ធិនយោ​បាយ និងការ​បញ្ចេញ​មតិ​របស់ខ្លួន​ក្នុងការ​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា​ដែរ​។​

នេះ គឺ​​ជា​គោលការណ៍​ស្នូល​នៃ​លទ្ធិប្រជាធិ​បតេយ្យដែល​ត្រូវតែ​​គោរព​ប្រតិបត្តិ​ដោយ​យុត្តិធម៌ ​និង​ស្មើភាព​ដោយ​គ្មាន​ការ​រើស​អើង៕

ដោយ​ ស៊ឹម វីរៈ ទីប្រឹក្សា​យុទ្ធ​សាស្ត្រ​នៃ​វិទ្យាស្ថាន​ចក្ខុវិ​ស័យអា​ស៊ី (AVI)

(អត្ថបទនេះ​ចេញផ្សាយ​ដំបូង​ជាភាសា​អង់គ្លេស​​នៅលើ​កាសែត Asia Times: https://asiatimes.com/2023/03/cambodian-diasporas-opposition-consensus-misrepresented/)