ដៃគូបច្ចេកវិជ្ជាគួរជាទីទុកចិត្ត TechAdwiser សាទរផ្សារអនឡាញ E-Shop របស់អេស៊ីលីដា

យើងខ្ញុំសូមចូលរួមអបអរសាទរដ៏ស្មោះស្ម័គ្រចំពោះធនាគារ អេស៊ីលីដា សម្រាប់ខួបគម្រប់ 30 ឆ្នាំនៅ ក្នុងឆ្នាំនេះ។ ក្នុងនាមជាដៃគូបច្ចេកវិទ្យាដែលគួរជាទីទុកចិត្ត យើងបានគាំទ្រធនាគារ អេស៊ីលីដា ប្រកបដោយមោទនភាព អស់រយៈពេលជាង 5 ឆ្នាំមកហើយ។ យើងពិតជាសូមអរគុណជាពិសេសចំពោះ ធនាគារឈានមុខគេនៅកម្ពុជាមួយនេះ ដែលបានជ្រើសរើសដំណោះស្រាយរបស់យើងសម្រាប់ដំណើរការកម្មវិធីផ្សារអនឡាញ (E-shop) ដែលមាននៅលើកម្មវិធីអេស៊ីលីដាម៉ូបាល។
ក្រុមហ៊ុន TechAdwiser ផ្តល់ដំណោះស្រាយបច្ចេកវិទ្យាដល់អតិថិជនរបស់ខ្លួននៅជុំវិញពិភពលោកជាមួយនឹងផ្នត់គំនិតធ្វើជាដៃគូយូរអង្វែង ជាជាងគ្រាន់តែជាអ្នកលក់គម្រោង។ យើងខិតខំធ្វើឱ្យអង្គភាពនៅក្នុងវិស័យហិរញ្ញវត្ថុ អាចទាញយកថាមពលឱ្យបានពេញលេញពីបច្ចេកវិទ្យាទំនើប និងកសាងសមត្ថភាពក្នុងស្រុក ដើម្បីបម្រើអតិថិជននិងសហគមន៍របស់ពួកគេ។
ផ្សារអនឡាញនេះ គឺជាឧទាហរណ៍ដ៏លេចធ្លោមួយ ដែលសមត្ថភាពបច្ចេកវិទ្យារបស់យើងជួយបំពេញបន្ថែមដល់សមត្ថភាពអាជីវកម្មរបស់ធនាគារ អេស៊ីលីដា ដើម្បីបង្កើតសេវាកម្មប្រកបដោយភាពច្នៃប្រឌិត និងដ៏មានឥទ្ធិពល ដើម្បីផ្តល់អត្ថប្រយោជន៍ដល់អតិថិជន និងសហគមន៍។ គណៈគ្រប់គ្រងរបស់ធនាគារ អេស៊ីលីដា ចង់បានដំណោះស្រាយដែលងាយស្រួលប្រើប្រាស់ និងអាចជួយកាត់បន្ថយការចំណាយលើការទូទាត់ និងផ្តល់ការការពារដល់អ្នកទិញ។
ក្រុមហ៊ុនដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសរបស់យើង បានបង្កើតដំណោះស្រាយមួយ ដែលយើងបានបង្ហាញដល់ថ្នាក់គ្រប់គ្រងរបស់ធនាគារ អេស៊ីលីដា ហើយពួកគេបានឱ្យយើងដំណើរការកម្មវិធីនេះ។ ដោយសារតែដំណោះស្រាយរបស់យើងប្រើប្រាស់បច្ចេកវិទ្យាដែលថ្មីសម្រាប់ក្រុមការងារផ្នែកបច្ចេកវិជ្ជារបស់ធនាគារ អេស៊ីលីដា ដូច្នេះត្រូវមានការបណ្តុះបណ្តាលជាច្រើនទៀត ដើម្បីផ្ទេរបច្ចេកវិជ្ជាទាំងនេះ រួមទាំងបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (artificial intelligence) ប្រព័ន្ធ scalability និងមុខងារ «Request to Pay» ជាដើម។
យើងប្តេជ្ញាផ្តល់ការបណ្តុះបណ្តាល និងការគាំទ្របន្ថែមដល់ក្រុមការងាររបស់ធនាគារ អេស៊ីលីដា ក្នុងរយៈពេលប៉ុន្មានខែខាងមុខ ដើម្បីឱ្យពួកគេអាចគ្រប់គ្រងការងារខាងក្នុងឱ្យបានច្រើនបំផុត។ ការផ្ទេរបច្ចេកវិទ្យាបែបនេះ គឺជាគន្លឹះនៃវិធីសាស្ត្ររបស់យើងនៅក្នុងប្រទេសកម្ពុជា ដែលមានសក្តានុពលសម្រាប់ការអភិវឌ្ឍធនធានមនុស្ស។
ផ្សារអនឡាញ (E-shop) មានភាពងាយស្រួលក្នុងការប្រើប្រាស់ ដូច្នេះសូម្បីតែជាមួយទូរស័ព្ទដៃ ក៏អាជីវករតូចៗអាចបញ្ចូលមុខទំនិញរបស់ពួកគេ ចូលទៅក្នុងបណ្តាញលក់ឌីជីថលនេះបានដែរ។ ហើយសូម្បីតែអាជីវករតូចៗ ក៏អាចចែករំលែកវេទិកាដូចគ្នា ជាមួយអ្នកលក់រាយធំៗ និងដើម្បីប្រកួតប្រជែង។ ទាំងនេះនឹងជួយជំរុញបរិយាប័ន្នហិរញ្ញវត្ថុ និងគោលដៅកាត់បន្ថយភាពក្រីក្រ។
ផ្សារអនឡាញ (E-shop) ប្រើប្រាស់ច្រកទូទាត់ដ៏មានសក្កានុពលរបស់ធនាគារ អេស៊ីលីដា សម្រាប់ការទូទាត់ដោយផ្ទាល់ពីគណនីមួយ ទៅគណនីមួយ ដោយមិនចាំបាច់ប្រើកាតនៅក្នុងដំណើរការទូទាត់។ ដែលវានឹងជួយកាត់បន្ថយការចំណាយប្រតិបត្តិការ ដោយមិនមានថ្លៃសេវាដែលត្រូវបង់ទៅឱ្យក្រុមហ៊ុនកាត។
វិធីសាស្ត្រនៃការទូទាត់នេះ កំពុងមានប្រជាប្រិយភាពកាន់តែខ្លាំង ដោយសារតែវាមានភាពងាយស្រួលសម្រាប់ទូទាត់ ឧទាហរណ៍ អ្នកទិញ និងអ្នកលក់ គ្រាន់តែមានគណនីធនាគារ អេស៊ី លីដា សម្រាប់ដំណើរការទូទាត់ជាការស្រេច។ កត្តាចម្បងដែលចាំបាច់ ដើម្បីលើកកម្ពស់ការលក់តាមអនឡាញក្នុងប្រទេសកម្ពុជា និងដើម្បីកាត់បន្ថយការពឹងផ្អែកលើការប្រើសាច់ប្រាក់ គឺផ្តល់ទំនុកចិត្តដល់អ្នកទិញចំពោះអ្នកលក់ និងដំណើរការលក់ទាំងមូល។ នេះហើយជាមូលហេតុដែល ACLEDA E-shop ប្រើដំណោះស្រាយបច្ចេកវិទ្យា របស់យើងឱ្យដើរតួនាទីសំខាន់។ សម្រាប់ការលក់ណាមួយនៅលើ E-shop ការទូទាត់ទៅឱ្យអ្នកលក់អាចបង់ប្រាក់មុន ឬប្រើពេលសម្រាប់ពិចារណា (cooling off period)។
យើងពិតជារំភើបចំពោះព្រឹត្តិការណ៍ដ៏សំខាន់នេះ នៅក្នុងដំណើររបស់ធនាគារ អេស៊ីលីដា ហើយប្តេជ្ញាធ្វើឱ្យផ្សារអនឡាញ (E-shop) ទទួលបានជោគជ័យកាន់តែខ្លាំង។
ឥឡូវនេះ យើងកំពុងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការជាមួយធនាគារ អេស៊ីលីដា អំពីអាជីវករដែលកំពុងប្រើប្រាស់ ដោយផ្តល់សេវាគាំទ្រ និងដាក់បញ្ចូលជាមួយវេទិកាដឹកជញ្ជូន ដើម្បីបង្កើនលទ្ធភាពនៃការប្រើប្រាស់កម្មវិធី ACLEDA E-shop។ យើងក៏កំពុងដាក់ឱ្យដំណើរការដំណោះស្រាយរបស់យើងជាវេទិកា Cloud ដែលអាចផ្តល់អត្ថប្រយោជន៍ដល់ទាំងអតិថិជន និងអាជីវករ នៃធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្សេងទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕