ភ្នំពេញៈ ប្រធាន​សហព័ន្ធ​កីឡា​អេឡិច​ត្រូនិក​កម្ពុជា (EFC) លោក ​ជា ច័ន្ទប​រិបូរណ៍ បាន​បង្ហាញ​ពី​ក្តី​កង្វល់​លើ​ការ​អភិ​វឌ្ឍ​កីឡា​អេឡិច​ត្រូនិក (​E-sports) នៅ​កម្ពុជា​ដែល​នៅតែ​ប្រឈម​នឹង​បញ្ហា ​ស្រប​ពេល​ដែល​កីឡា​ប្រភេទ​​នេះ ក៏​ត្រូវ​បាន​ដាក់ប​ញ្ចូល​ប្រកួត​ស៊ីហ្គេម​លើក​ទី​៣២ ឆ្នាំ​ ២០២៣ នៅ​កម្ពុជា ​នា​ខែឧ​សភា ​ខាង​មុខ​នេះ​ផ​ងដែរ។

លោក​បាន​ថ្លែង​ថា បើ​​ទោះបី​ជា​កីឡាE-sport​sត្រូវ​បាន​ទទួល​ស្គាល់​ជា​ផ្លូវ​កា​រដោយ​ក្រសួង​អប់រំ​ យុវជន ​និង​កីឡា ​និង​គណៈ​កម្មាធិ​ការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC)និង​បាន​ក្លាយ​ជា​សមាជិក​ពេញ​សិទ្ធិ​របស់​សហ​ព័ន្ធ​កីឡា​អេឡិច​ត្រូនិក​អាស៊ា​ន,អាស៊ី​ និង​សហ​ព័ន្ធ​កីឡា​អេឡិច​ត្រូ​និក​ពិភព​លោក​ក្ដី ​ប៉ុន្តែ​ការ​យល់​មិន​បាន​ច្បាស់​លាស់ និង​ការ​បែង​ចែក​មិន​​ទាន់​​ដាច់​ស្រេច​រវាង​កីឡា E-sports និង​ល្បែង​ហ្គេម​វា​អាច​នឹង​ធ្វើ​ឱ្យ​កីឡា ​E-sports នៅ​កម្ពុជា​ធ្លាក់​ចូល​ទៅ​ក្នុង​បញ្ជី​ខ្មៅ​ប្រសិន​បើ​សហ​ព័ន្ធ​គ្រប់​គ្រង​មិន​បាន​ល្អ​។

លោក ​ជា ច័ន្ទ​បរិបូ​រណ៍ បាន​បញ្ជាក់​ថា៖ ​«វិស័យ​កីឡា E-sports មក​ដល់​ពេល​នេះ ​នៅ​លើ​ពិភព​លោក​ ត្រូវបាន​ដាក់​បញ្ចូល​ជា​កីឡា​ពិត​ប្រាកដ​ ហើយ​នេះ​ជា​លើក​ទី​៣​ហើយ ​ដែលE-sports ត្រូវ​បា​នដាក់​បញ្ចូល​ក្នុង​ការ​ប្រកួត​ស៊ីហ្គេម។​ ប៉ុន្តែ​មុន​ពេល​គេ​ដាក់​ជា​កីឡា​ពិត​ប្រាកដ គឺ​​វិញ្ញា​សា​នេះ ជា​ល្បែង​ភ្នាល់​មួយ​នៃ​ចរន្ត​នៅលើ​ពិភព​លោក​ ដូច្នេះ​វិស័យ ​E-sports នេះ ​យើង​មាន​ការ​លំបាក ​ដោយ​សារ​តែនៅ​មាន​ការ​ភាន់​ច្រឡំគ្នា​រវាង​ល្បែង​ស៊ីសង ​និង​ហ្គេម​ជា​លក្ខណៈ​កីឡា​នេះ»​។


លោក​បាន​បន្ថែម​ថា៖ «ឥឡូវ​នេះ​ នៅ​កម្ពុជា​របស់​យើង ​បើ​និយាយ​ពី​ហ្គេម គឺ​គេ​មាន​​ការ​បារម្ភ​ទៅលើ​បញ្ហា​ល្បែង​​ស៊ី​សង។ កន្លែង​នេះ​ហើយ ​ទើប EFC របស់​យើង ​មាន​ការ​ពិនិត្យ​ឱ្យ​បាន​​ល្អិតល្អ​ន់ និ​ង​រឹត​ត្បិត​ ដើម្បី​ធ្វើ​យ៉ាង​ណា​កុំ​ឱ្យ​កីឡា E-sports នៅ​កម្ពុជា ក្លាយ​ទៅជា​ល្បែង​ស៊ី​សង។ បច្ចុប្បន្ន ​នៅតា​មបណ្តា​អ៊ីន​ធឺណិត​ តែង​តែ​មាន​ការ​បង្ហោះ​សារ​ បង្ក​ឱ្យ​មាន​ការ​លេង​ល្បែង​ស៊ី​សង​ច្រើន​ណាស់​ ដែល​ខុស​នឹង​ច្បាប់​ អ៊ីចឹង​ទេ បើ​យើង​បណ្តែត​បណ្តោយ ​ធូរ​រលុង និងរៀ​បចំ​មិន​បាន​គ្រប់​គ្រាន់ ​នោះ E-sports នឹង​ដាក់​ចូល​ទៅ​ក្នុង​បញ្ជី​ខ្មៅ ដែ​ល​ជា​បញ្ហា​មួយ​ធ្វើ​ឱ្យ​​វិស័យ​កីឡា E-​sports ​នៅ​កម្ពុជា មាន​ការ​ថម​ថយ»​។

ជា​មួយ​គ្នា​នេះ ​រដ្ឋ​លេខាធិកា​រក្រសួង​ព័ត៌មាន​លោក​ ជា ច័ន្ទ​បរិបូរណ៍ ក៏បាន​បង្ហាញ​ការ​បារម្ភ​ទៅ​លើ​ឈ្មួញ​មួយ​ចំនួន ​មក​ពី​ក្រៅ​ប្រទេសដែល​អាច​យក​កីឡា ​E-sports ជា​កន្លែង​លាង​លុយ​ខុស​ច្បាប់​ផង​ដែរ​។ ហេតុ​នេះ​លោក​បាន​អំពាវ​នាវ​ដល់​​ក្រុម​ហ៊ុន និ​ង​ស្ថាប័​ន​ផ្សេងៗ​ដែល​ចង់​រៀបចំ​ការ​ប្រកួត​កីឡា​អេឡិច​ត្រូ​និក ត្រូវ​ទាក់​ទង់​មក​​សហ​ព័ន្ធ​ដើម្បី​ជួយ​រៀប​ចំឱ្យ​ព្រឹត្តិ​ការណ៍​នេះ​ក្លាយ​ជា​ការ​ប្រកួត​​ប្រជែង​កីឡាពិត​ប្រា​កដ ​មិន​មែន​ជា​ល្បែង​ស៊ីស​ង។


លោក​បាន​បញ្ជាក់​ថា៖«ក្នុង​វិស័យ​កីឡា E-sport​s នៅក​ម្ពុជា គឺ​យើង​តែង​តែ​ឃើញ​ឈ្មួញ E-sports ដែល​មកពី​ឥណ្ឌូនេ​ស៊ី ម៉ាឡេ​ស៊ី និង​សិង្ហ​បុរី ​យក​កម្ពុជា​ធ្វើ​ជាទី​ផ្សារ​មុខ​ជំនួញ​​ផ្នែក E-sports​ ហេតុនេះ​ EFC ត្រូវ​រៀបចំ​ឱ្យមាន​ច្បាប់​ទម្លាប់​ត្រឹមត្រូវ ​ដើម្បី​បង្ការ ​ទី​១មិន​ឱ្យ​​យក​កីឡា E-sports ទៅជា​ល្បែង​ស៊ី​សង ​និងទី​២ ​យើង​ប្រយ័ត្ន​បំផុត​ក្នុង​ការ​លាង​លុយ​កខ្វក់​នៅ​ក្នុង​ប្រភេទ​កីឡាE-sports។ ​ទាំង​នេះសុ​ទ្ធតែ​ជា​រឿង​គ្រោះ​ថ្នាក់​សម្រាប់ជាតិ​ និង​អនា​គត​​ប្រទេស​​យើង​ ហេតុ​នេះ​ហើយ​ទើប​បាន​​យើង​ពិនិត្យ​យ៉ាង​ល្អិតល្អ​ន់ក្នុងកា​រ​រៀបចំ​ព្រឹត្តិ​ការណ៍​នីមួយៗ​»។

ការ​លើក​ឡើង​របស់​លោក ​ជា ច័ន្ទប​រិបូរណ៍ បែបនេះ​បាន​​ធ្វើ​ឡើង​ក្នុងពេ​ល​លោក​ចូល​រួម​ក្នុង​ពិធី​បិទ​ការ​ប្រកួត​កីឡា​អេឡិច​ត្រូ​និក​លើ​វិញ្ញាសា ​Mobile Legends: Bang Bang នៅផ្សា​រទំនើប​អ៊ីអន២​ កាល​ពីល្ងា​ចថ្ងៃទី​២៦ ខែ​កុម្ភៈ ​ហើយ​ការ​ប្រកួត​នេះ​គឺ​ដើម្បី​ស្វែង​រក​ក្រុម​ម្ចាស់​ជយ​លាភី ​ទាំង​ផ្នែក​បុរស​ និង​នារី លើ​វិញ្ញាសា​នេះ ​សម្រាប់​ប្រមូល​ផ្តុំ​ហ្វឹក​ហាត់​ក្នុង​ក្រុម​ជម្រើស​ជាតិ​ត្រៀម​ចូល​រួម​ការ​ប្រកួត​ស៊ី​ហ្គេម​លើក​ទី​៣២​ នា​ខែឧសភា ​ឆ្នាំនេះ។

តាម​រយៈកា​រ​ប្រកួត​កី​ឡាអេឡិច​ត្រូនិក​លើវិញ្ញា​សា ​Mobile​ Legends: Bang Bang នេះ គឺ​ផ្នែក​បុរស ​មាន​ក្រុម​ចូល​រួម​សរុប​ចំនួន​១៧៩ ​ដោយ​បាន​ប្រកួត​តាំង​ពី​ថ្ងៃទី​១៧ ​ខែកុ​ម្ភៈ មក​ ហើយ​នៅ​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​ កាល​ពី​ថ្ងៃទី​២៦ ​ខែកុម្ភៈ ​ក្រុម Burn x Flash បាន​យក​ឈ្នះ​ក្រុម CFU Gaming ក្នុង​លទ្ធ​ផល ៣-១ ដើម្បី​ក្លាយ​ជា​ម្ចាស់​ជើង​ឯក។ ចំណែក​ការ​ប្រកួត​ផ្នែក​នារី​ដែល​មាន​២២​ក្រុមចូល​រួម ​ហើយបា​នប្រកួត​តាំង​ពី​ថ្ងៃទី​១៨ ​ខែកុម្ភៈ​មក​នោះ គឺ​ក្រុម DG Angelz ទទួល​បាន​ជ័យ​ជម្នះ​ទៅ​លើ​ក្រុមនារី​ CFU Serendipity ៣-១ដែរ ដើម្បី​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ផ្នែក​នារី។

យ៉ាង​ណា​ក៏​ដោយ ​លោក​ លន់ សាមឺឌី ​អគ្គ​លេខា​ធិការ​សហ​ព័ន្ធ​កីឡា​អេឡិច​ត្រូនិ​ក​កម្ពុជា​បាន​ឱ្យ​ដឹង​ថា ក្រុម​ជើង​ឯក​Burnx Flash​និងDG Angelz នៅមិ​ន​ទាន់​ក្លាយ​ជា​ក្រុម​ជម្រើស​ជាតិ​សម្រាប់​ការ​ចូល​រួម​ប្រកួត​ស៊ី​ហ្គេម ឆ្នាំ២០២៣​នៅឡើ​យទេ ព្រោះ​គណៈ​កម្ម​ការជំនាញ​និង​គ្រូបង្វឹ​កនឹង​ ជ្រើស​រើស​កីឡាក​រ កីឡា​ការិនី​ខ្លាំងៗតា​ម​ជំនាញ​រៀងៗ​ខ្លួន​ចេញ​ពីក្រុម​ដែល​ឈាន​ដល់​​វគ្គ​​៤ក្រុម​ចុង​ក្រោយ ដើម្បី​បង្កើត​ជា​ក្រុម​ជម្រើស​ជាតិ​ពិត​ប្រាក​ដ។ ដូច្នេះមា​នន័​យថា សមាជិ​ក​ក្រុម ​ដែល​មិន​បាន​ឈ្នះ​ជើងឯ​ក ក៏​អាច​មាន​ឱកាស​ក្លាយ​ជា​​កីឡាករ​​ជម្រើស​ជាតិក​ម្ពុជា​ផង​ដែរ។

ទោះ​បីជា​យ៉ាង​ណា ចំពោះ ​ក្រុម Burn x Flash និង DG Angelz ដែល​ឈ្នះ​បាន​ជើង​ឯក ត្រូវបា​ន​លោក ​ជា ច័​ន្ទបរិ​បូរណ៍ ប​ញ្ជាក់ថា​៖​ «ប្រសិន​បើ​ជើង​ឯក​របស់​យើង​ប្រឡង​បាក់​ឌុបបាន​ជាប់​និទ្ទេស ​A យើង​នឹង​ឧបត្ថម្ភ​ឱ្យ​រៀន​នៅ​សា​កល​វិទ្យា​ល័យ​តាំង​ពីដើម​រហូត​ដល់​ចប់​។នេះ​ដើម្បីជា​ការ​លើក​ទឹក​ចិត្ត​ហើយ​ចង់​បង្ហាញ​ឱ្យ​សង្គម​របស់​យើង​បាន​ឃើញ​ថា​ អ្នក​លេង​កីឡាE-sports​មិន​មែន​ជា​ក្មេង​លេង​ហ្គេម​​ទេ តែ​ជាអ្នក​មាន​សមត្ថ​ភាព​ និង

មាន​សីល​ធម៌​ពិត​ប្រាកដ»​៕