ភ្នំពេញៈ ក្លិបអ្នក​មា​នទ្រព្យ​​វិសាខា​ បា​នស​ម្រេច​ចែក​ផ្លូ​វជា​មួ​យ​ខ្សែ​ប្រ​យុ​ទ្ធ​​រ​បស់​ប្រេ​ស៊ី​ល​ Macos Vinicius ជា​ផ្លូវការ​​ហើយ បន្ទាប់​ពីរួម​រស់ជាមួយគ្នា​បាន​ ១ ​រដូវ​កាលចំណែក​សមាគម​កីឡា​កង​យោធពល​ខេមរភូមិន្ទ (ទ័ព) និងក្លិប​​អង្គរ​ថាយហ្គឺរ បាន​ប្រកាស​ពីការ​នាំ​យក​កីឡាករ​បរទេសចំណូល​ថ្មី ដើម្បី​ត្រៀម​ជួយ​ដល់​ក្រុម សម្រាប់ការ​ប្រកួតលីគ​កំពូល​កម្ពុជា នា​រដូវ​កាលថ្មី​នេះ​ដែរ។


«ពួក​យើង​ទាំ​ង​​អស់​គ្នា ​សូ​ម​អរ​គុ​ណកីឡាក​រ​MacosViniciusចំពោះ​ការ​ខិតខំ​ប្រឹង​ប្រែង​​ជួយ​ក្លិប​របស់​យើង​កន្លង​មក និង​សូម​ជូន​ពរ MacosViniciusជួបតែ​សំ​ណាង​ល្អ​ និង​ទទួល​បាន​ជោគ​ជ័យ​ក្នុង​អាជីព នាថ្ងៃ​អនា​គ​ត»។​ នេះ​ជា​សា​រ ​ដែល​ក្លិប​វិសាខា បានប្រកាស​ពី​ការ​​ចែក​​ផ្លូវជាមួយ​កីឡាករ​ប្រេស៊ីល MacosViniciusកាលពី​ថ្ងៃទី​១៤ ខែមិថុ​នា កន្លង​មក​នេះ។

ម្ចាស់​អាវ​លេខ​១៧​MacosViniciusបានចុះកិច្ចសន្យា​លេង​ឱ្យក្លិប​​វិសាខា កាល​ពី​ខែធ្នូ ឆ្នាំ​២០២១ ហើយ​ការ​ធ្វើ​ដំណើរ មកចាប់អាជីព​បាល់​ទាត់ នៅលើទឹក​ដី​កម្ពុជា​ ជា​លើកដំបូង​នេះMacosVinicius បាន​បង្ហាញ​ទម្រង់​លេង​បាន​យ៉ាង​ល្អ ហើយ​ក៏តែង​រកបាន​គ្រាប់​បាល់​ឱ្យ​ក្រុម​វិសាខា ផង​ដែ​រ​ ប៉ុន្តែ​ពេល​នេះ ​រូ​បគេ​​បា​ន​បញ្ច​ប់​កិ​ច្ចស​ន្យា​ជា​មួ​យក្លិ​ប​​មានមូ​លដ្ឋា​ន​​​នៅ​កីឡដ្ឋាន​ព្រីនស៍​នេះ​ហើយ​។


ដោយ​ឡែក​​ក្រុម​អ​ង្គរ​ថា​យហ្គឺ​រ​ ដែ​ល​ទទួ​ល​បាន​​​លទ្ធ​ផល​មិ​នគា​ប់​ប្រសើរ​ ស​ម្រា​ប់​ការ​ប្រ​កួ​ត ​កាលពី​​​រដូ​វ​កាលឆ្នាំ​​២​០​២​២​នោះ បាន​ចុះកិ​ច្ច​ស​ន្យា​​ជាមួយ​កីឡាករ​បរទេស​ចំនួន​៣​​នាក់​​ហើយ សម្រាប់ត្រៀមប្រកួត​រដូវ​កាលថ្មី​ ឆ្នាំ​២០២៣-២០២៤​នេះ ក្នុង​នោះ​មានខ្សែ​ប្រយុទ្ធ​ស្លាប​របស់​អេស្ប៉ាញ Victor Blasco កីឡាករ​អង់គ្លេ​ស Trey Williams  និង​កីឡាករ​ជប៉ុន Shodai Nishikawa។


ចំពោះ​កីឡាករ​បរ​ទេ​សទាំ​​ង​៣​នាក់នេះ ខ្សែ​ប​ម្រើ​​​ប្រយុ​ទ្ធ​ស្លាបឆ្វេ​ង​Victor Blasc​o​ធ្លាប់​​​លេ​ង​នៅលី​គកំ​ពូ​ល​កម្ពុ​ជា រួច​ហើយ បន្ទាប់ពី​រូបគេបាន​ចូល​រួម​ជាមួ​យ​ក្លិប​ព្រះខ័ន​រាជស្វាយរៀង ក្នុង​​ជើងទី​២ នៃ​ការ​ប្រកួត​លីគកំពូល​កម្ពុជា ឆ្នាំ​២០២២ដោយ​អតីត​យុវជន​ថ្នាល​របស់​ក្រុម​អ្នក​មាន​បុណ្យ FC Barcelona រូបនេះ បាន​បង្ហាញ​ទម្រង់លេង​យ៉ាង​ល្អ។ ប៉ុន្តែ​ពេលនេះ Victor Blascoកំពុងដាក់​ចិត្ត ក្នុងការ​ជួយ​ដល់​ក្រុម​អង្គរ​ថាយ​ហ្គឺរ​​​វិញ​ម្តង​។


កីឡាករកម្ពស់ ១,៧៨ម៉ែត្រVictor Blasco បាន​និយា​យ​ថា៖​«​ខ្ញុំពិតជា​រីក​រាយ​ណាស់ ដែល​បាន​ក្លាយជា​ផ្នែក​មួយ​របស់​ក្លិប​អង្គរ​ថាយហ្គឺរ។ ខ្ញុំមាន​អារម្មណ៍​ថា នេះជា​ការ​ផ្លាស់ប្តូរ​ដ៏​ត្រឹម​ត្រូវ​សម្រាប់ខ្ញុំ ហើយ​ខ្ញុំគិ​ត​ថា ​ក្រុមដែល​គ្រូ​បង្វឹក​ដាក់ប​ញ្ចូល ពិតជា​ល្អ​ ដូច្នេះ​ខ្ញុំ​នឹង​ធ្វើការ​ងារឱ្យបានហ្មត់ចត់ គួប​ផ្សំ​មានការ​ផ្តល់ជាជំនួយ​លើក​ទឹកចិត្ត​ពីអ្នកគាំ​ទ្រ គឺ​យើង​អាច​ធ្វើបាន​យ៉ាង​ល្អ នៅ​ឆ្នាំ​នេះ។ ពាក្យ​៣ម៉ាត់ ដែល​ខ្ញុំ​ចង់​និយាយ​គឺ ធ្វើការ​វាយ​លុក ខំប្រឹង និង​​មិន​ធ្វើការ​បញ្ឈប់»។

ចំណែក​កីឡាករTrey Williams  និងShodai Nishikawa ជាបេក្ខភាព​ចំណូល​ថ្មី ដែល​​ទើប​តែ​​មក​ប្រកបអាជីព​បាល់​ទាត់នៅ​កម្ពុជា ប៉ុន្តែ​អ្នក​ទាំង​២​នេះមាន​បទ​ពិសោធ​ន៍លេង​ច្រើន នៅក្រៅប្រទេស។ Williams Trey ជាអតីត​យុវជន​របស់ Queen Park Rangers នៃក្របខណ្ឌ (English League Championship) ដោយ​ធ្លាប់​ប្រកប​អាជីព​នៅ​ក្លិប New York Cosmo B (National Premier Soccer League) របស់​អាមេ​រិក បន្ទាប់​មកគេ​​បាន​ផ្លាស់ប្តូរ​មក​អង់គ្លេសវិញហើយ​ចុង​ក្រោយ​ក៏​ផ្លាស់​ទៅ​លេង​នៅ​ក្លិប Campbelltown (NPL South Australia) របស់​អូស្រ្តាលី មុន​ផ្លាស់​មកកាន់ ក្លិប​អង្គរ​ថា​យហ្គឺរ នេះ។

យ៉ាង​ណា​មិញ ខ្សែ​បម្រើ​កណ្ដាល Shodai Nishikawa ជាថ្នា​ល​យុ​វ​ជ​ន​រ​ប​ស់ក្លិ​​ប Diablossa Takada​និង University of Tsukuba ដោយ​ធ្លាប់​លេ​​ង​នៅ​ក្លិ​ប​បា​ល់ទា​ត់ F​K Kom, FK RudarPljevljaនិង ​OF​K Petrovac​លី​គ​កំ​ពូល​ម៉ុ​​ង​តេណេ​ហ្គ្រោ​​ពីឆ្នាំ​២​០​១៦​​ដ​ល់​ឆ្នាំ២​០​១៨​​ មុ​ន​ផ្លា​ស់​ទៅចូ​ល​រួម​ជាមួយ​ក្រុម TanjongPagar United FC នៃ​លីគ​កំពូល​​​​សិ​ង្ហបុ​រី​ឆ្នាំ២​០​២​០​។​

កី​ឡា​ក​រ​​T​re​y Williams ​បា​​ន​និយាយ​ថា៖«ពេល​ខ្ញុំម​ក​ដល់​សៀ​ម​រា​បដំ​បូ​ង​ ខ្ញុំ​ពិត​ជា​រំភើប​ខ្លាំ​ង​ណាស់​។​ ម​​នុស្ស​រ​ស់​នៅ​ទី​នេះ​​គួរ​ឱ្យ​ស្រ​ឡា​ញ់​ណា​ស់​​និង​ថែម​ទាំង​ស្វាគ​ម​ន៍​​ហើយ​វាដូចជាទី​ក្រុ​ង​ដ៏​ស្រ​ស់​ស្អា​ត ​ដែ​លមា​ន​អ្វី​ៗ​ជា​ច្រើន​ស​ម្រា​ប់ខ្ញុំ​។​ខ្ញុំ​មា​ន​​អា​រ​ម្ម​ណ៍​ថាខ្ញុំត្រូវ​ការ​ត្រ​ឡប់​​​ទៅក្នុងបរិយា​កា​ស​ពេ​ញ​ម៉ោង​ដ៏​ល្អមួ​យ​​ដែល​ខ្ញុំ​អា​​ចប​ង្ហា​ញពី​​ទេព​​កោស​ល្យ​រ​បស់​ខ្ញុំ ​និ​ង​​ក្លាយ​​ជាកីឡាករ​ល្អ​បំផុ​ត​គឺ​​ខ្ញុំអាចធ្វើ​បា​ន ​ហើយ​នៅពេល​ភ្នាក់ងាររប​ស់​ខ្ញុំ​បា​នប្រាប់ខ្ញុំថា​​អង្គ​រ​ថា​យ​ហ្គឺ​រ ​ចា​ប់អារ​ម្ម​ណ៍ ​ខ្ញុំ​ពិ​តជា​រំ​ភើ​ប​ណាស់​»​។​

ដោ​យ​ឡែ​កក្រុ​ម​ទ័​ព ​ក៏​បាន​ប្រ​កាស​ពី​ការ​នាំ​យក​កីឡាករជប៉ុន Shori Murata សម្រាប់​ត្រៀម​ការ​ប្រកួតលីគកំពូល​កម្ពុជា រដូវ​កាលថ្មី​នេះផ​ងដែ​រ​​ដោយ​គេ​ម្នាក់នេះ ជា​អតីត​យុវជន​របស់​Tokyo Gakuen High Schoolនិង Kanto Gakuin University ​ហើយ​គេ​​ធ្លាប់​លេងឱ្យ​ក្រុម HBO Tokyo ឆ្នាំ​២០១៦ រួច​បន្ត​លេង​ឱ្យក្លិបកំពូល​ឡាវ Lao Toyota ក្លិបនៅ​ម៉ុង​ហ្គោ​លីAthletic 220 ក្លិប​កំពូល​មីយ៉ាន់ម៉ា Yangon United ក្រុមនៅឥណ្ឌូនេស៊ី Persiraja Banda Acehនិង​ក្រុម​លីគកំពូល​ឡាវ Young Elephants៕