បាត់ដំបង: ​ព្រឹត្តិ​ការ​ណ៍​រត់​ដង​ស្ទឹង​សង្កែ​ដែលបាន​​រៀបចំ​កាលថ្ងៃទី​ ២០ ​ខែមក​រា ឆ្នាំ​ ២០២៤ ​នៅ​ខេត្ត​បាត់​ដំបង បាន​បញ្ចប់​ដោយ​ជោគ​ជ័យ ដោយបាន​ទាក់​ទាញ​អត្ត​ព​លិ​ក​ចំនួន ​១៤០ នាក់​មកពី ១៤ ប្រទេស​។​

​ទាំង​អង្គការ​ហ្វារ​ ដែល​ជា​អ្នក​រៀបចំ​កម្ម​វិធី ក៏ដូច​ជា អាជ្ញាធរ​ខេត្ដ ​បាន​ឯក​ភាព​ក្នុង​ការ​បង្កើត​ព្រឹត្ដិ​ការណ៍​ប្រចាំ​ឆ្នាំ បន្ទាប់ពី​ព្រឹ​ត្ដិ​ការណ៍​លើក​ដំបូង​នេះ​ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​។ 

​ព្រឹត្តិ​ការណ៍​រត់ ​និង​ជិះ​កង់​ប្រណាំង​ចម្ងាយ ​៣០ គីឡូ​ម៉ែត្រ​នេះ ​ជាការ​ប្រារព្ធ​ខួប​លើក​ទី​៣០ ​របស់​អង្គការ​ហ្វារ​ពន្លឺ​សិល្បៈ មិ​ន​ត្រឹម​តែ​បង្ហាញ​ពី​ភាពស្រ​ស់ស្អា​ត​នៃ​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ថែម​ទាំង​សម្រេច​បាន​នូវ​ការ​អង្គាស​ថវិកា​សម្រាប់​ទ្រ​ទ្រង់​អង្គការ​ផង​ដែរ​។​


​តាម​រយៈ​ការខិ​តខំ​ប្រឹង​ប្រែង​រួមគ្នា​របស់​អ្នកចូល​រួម និង​អ្នក​ឧបត្ថម្ភ ​គិត​ត្រឹម​ថ្ងៃទី ៣០​ ខែមក​រា ព្រឹត្តិការណ៍​បាន​រៃអ​ង្គាស​ប្រាក់​បាន​ចំនួ​ន ៣​៤ ៤៩៨ ដុល្លារ ដែល​រួម​ចំណែក​ប្រមាណ ១១ ភាគរ​យ ដល់​គោល​ដៅ​ថវិកា​ប្រចាំ​ឆ្នាំ​សម្រាប់​កម្ម​វិធី​សិល្បៈ ​និង​ការ​អប់រំ​របស់​សា​លា​។​

​ភាព​ជោគ​ជ័យ​នៃ​ព្រឹត្តិ​ការណ៍​នេះ ​បាន​បង្កើត​ឱ្យ​ខេត្ត​បាត់ដំបង​ ជា​មជ្ឈ​មណ្ឌល​ដ៏​រស់​រវើក​សម្រាប់​សិល្បៈ វ​ប្បធម៌ និង​កីឡា ​ជា​មួយ​នឹង​គម្រោង​ធ្វើឱ្យ​ដងស្ទឹ​ង​សង្កែ​ដំណើរកា​រ​ជាការ​ប្រកួត​ប្រចាំ​ឆ្នាំ​។​


​លោក​ អូស្មាន ​ខា​វ៉ា​ចា នាយក​ប្រតិ​បត្តិ​នៃ​អង្គការ​ហ្វារ​ពន្លឺ​សិល្បៈ​បាន​ឱ្យដឹង​ថា​៖ «​យើង​សូម​ថ្លែងអំ​ណរគុ​ណ​ចំពោះ​ម្ចាស់​ជំនួយ ​អត្ត​ព​លិ​ក អ្នក​ឧបត្ថម្ភ​ និង​អ្ន​កស្ម័គ្រចិ​ត្ត​ទាំង​អស់​ដែល​បានរួម​ចំណែក​ដល់​ភាព​ជោគ​ជ័យ​នៃ​ដំណើរ​ការរត់​ដង​ស្ទឹង​សង្កែ​។ ការ​ចូល​រួមទាំង​ពេល​វេលា ​សមត្ថ​ភាព និង​ហិរ​ញ្ញវត្ថុ​ដ៏​សប្បុរស​របស់​អ្នក​ពិត​ជា​បាន​ចូល​រួម​ចំណែ​ក​លើក​កម្ពស់​អនា​គត​របស់​យុវជន​ក្នុង​ខេត្ត​បាត់ដំ​បងតាម​រយៈ​ការអប់រំ​ ក៏ដូច​ជា លទ្ធ​ភាព​ក្នុង​ការ​ផ្លាស់​ប្តូរ​ជីវិត​តាម​រយៈ​សិល្បៈ​។​

​ការ​រត់​តាម​ដងស្ទឹង​សង្កែ​ រួម​បញ្ចូល​ការរត់​ទោល​ ការ​ជិះ​កង់​ទោល ​និង​ការរត់​ការ​បញ្ជូន​ត​ចំនួន ៣ នាក់​។ លទ្ធ​ផល​រត់​ទោល​ចម្ងាយ៣០​គីឡូ​ម៉ែត្រ ​អត្ដ​ព​លិ​ក​ជន​ជាតិ​ជប៉ុន​ Hiroshi Ake ទទួលបាន​ចំណាត់​ថ្នាក់​លេខ ​១ តាម​ពីក្រោយ​ដោយ​កីឡា​ករ​កម្ពុជា ​តាំង ​សឹក​សាំង ​ទទួល​បាន​លេខ ​២ និង​លេខ ​៣​ លោក​ ហុង​ វ៉ាន់​ថេត​។

​ក្នុង​ការ​ប្រណាំង​កង់​ទោល​ចម្ងាយ​ ៣០ ​គីឡូម៉ែ​ត្រ​នេះ ​លោក​ Oliver Rene Bodicer ជន​ជាតិ​អាល្លឺ​ម៉ង់ ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​ ១ ហើយ​កីឡាក​រ ​សិ មាស ​និង​កីឡា​ករ​សម្ផស្ស​ ផា​រ៉ោ​ន ​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២ ​និង​លេខ​៣​។​

​ក្នុង​ការ​រត់ប្រ​ណាំង​​ចម្ងាយ​ ៣០​ គីឡូម៉ែត្រ​ ក្រុ​ម Team SuperSonics របស់​ប្រទេស​បារាំង​បាន​ជា​ប់​ចំណាត់​ថ្នាក់​លេខ ១​ រីឯ​ក្រុម T​eam Kingdom Fight Gym (​ចក្រភ​ព​អង់​គ្លេស​ ស៊ុយ​អែត និង​ហូ​ឡង់​) និង​ក្រុម Team Brai​ded Dragons (​សហ​រដ្ឋ​អាមេ​រិក​) ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ​២​ និង​ទី៣ ​រៀង​គ្នា​។​

​លោក​ Bodicer បាន​និយាយ​ថា​៖ «​ព្រឹត្តិកា​រណ៍​នេះ​ត្រូវ​បាន​រៀបចំ​យ៉ាង​ល្អ និង​សប្បាយ​រីករាយ​​ខ្លាំង​។ ឧបសគ្គ​មួយ​ចំនួន​ដែល​ខ្ញុំ​បាន​ជួប​ប្រទះ ​គឺ​ខ្ញុំ​ត្រូវ​ជិះ​កង់​តាម​ផ្លូវ​ថ្នល់លាយ​ឡំ​ស្ថាន​ភាព​រលាក់​ តែ​ទេស​ភាព​តាម​ដង​ផ្លូវ​ពិត​ជា​អស្ចារ្យ​។ ខ្ញុំ​លើក​ទឹក​ចិត្ត​អ្នក​ទាំង​អស់គ្នា​​មក​សមា​គម​ហ្វារ​ពន្លឺ​សិល្បៈ ​និង​ជួយ​គាំទ្រ​ដោយ​ការ​ចូល​រួម​ទស្ស​នាកា​រ​សម្ដែង​សៀក​ សិល្បៈ ​និង​វប្បធម៌​ផ្សេងៗ​»​។​

​ការ​ប្រណាំង​នេះ​មាន​អត្ត​ពលិ​ក​ម​ក​ពី​ ១៤ ​ប្រទេស​ផ្សេងៗ​គ្នា រួ​មមា​ន កម្ពុជា​ វៀ​តណាម​ ប៉ា​គី​ស្ថាន ​កូរ៉េខាង​ត្បូង ជប៉ុន​ អូ​ស្ត្រាលី អាល្លឺ​ម៉ង់​ បែល​ហ្ស៊ិក​ ហូ​ឡង់ ​អេ​ស្ប៉ា​ញ ​បារាំង ស៊ីលី ​ចក្រ​ភព​អង់​គ្លេស​ និង​សហរ​ដ្ឋអាមេរិក​។​

​ផ្លូវ​រត់​ដងស្ទឹ​ង​សង្កែ​បាន​ចាប់​ផ្តើម​នៅ​ជើងភ្នំ​បាណន់ ​ជា​ឋាន​ប្រា​សាទ​សម័យ​អង្គរ​សត​វត្សរ៍​ទី១១​ ហើយ​បាន​បន្ត​តាម​ដង​ស្ទឹង​សង្កែ​ដ៏​ស្រស់​ត្រកាល​កាត់​តាម​បេះ​ដូង​នៃ​ខេត្តបា​ត់ដំ​បង ដោយ​បញ្ចប់​នៅ​បរិវេណ​សាលា​ហ្វារ​ពន្លឺ​សិល្បៈ​។​

​លោក​ តាំង សេក​សាំង ​ម្ចាស់​ជយ​លាភី​លេខ​ ២ នៃ​ការរត់​ទោល​ចម្ងាយ​៣០​គីឡូ​ម៉ែត្រ និង​មាន​ស្រុក​កំណើត​នៅ​ទីក្រុង​ភ្នំពេញ​ បាន​ថ្លែង​ថា​៖ «​នេះ​ជា​លើក​ទី​១​ហើយ​ដែល​ខ្ញុំ​បាន​ចូល​រួម​ការ​ប្រណាំង​នេះ​នៅ​ខេត្ត​បាត់ដំ​បង​។ ខ្ញុំ​រំភើប​ចិត្ត​ខ្លាំង​ណាស់​ក្នុង​ការ​ចូល​រួម​កម្ម​វិធី ​រត់​ដង​ស្ទឹង​សង្កែ​។ ទោះ​បីជា​ការ​ធ្វើដំ​ណើរ​ពី​ភ្នំពេញ​អស់ក​ម្លាំង​តិច​តួច​ក៏​ដោយ​ ក៏​ខ្ញុំ​រីក​រាយ​ណាស់​ដែល​បាន​ជួយ​ដល់​កម្ម​វិធី​សប្បុ​រស​ធម៌​នេះ​»​។​

​ទោះ​បីជា​ព្រឹត្តិ​ការ​ណ៍​នេះ​ត្រូវ​បាន​បញ្ចប់​ក៏​ដោយ​ អង្គ​ការ​ហ្វារ​ពន្លឺ​សិល្បៈ​នៅតែ​ទទួល​ការ​បរិច្ចាគ​​តាមរ​យៈ Sim​plyGiving​ និង ABA របស់​ ហ្វារ ​រហូត​ដល់​ថ្ងៃទី ៩ ​ខែកុម្ភៈ ​ឆ្នាំ ២០២៤​។​

​ដោយ​ទទួល​បាន​ភាព​ជោគជ័​យ​នៃ​ព្រឹត្តិការណ៍​ដំបូង​នេះ​ អង្គការ​ហ្វារ​ពន្លឺ​សិល្បៈ ​និង​សាលាខេ​ត្ត​បាត់​ដំបង បាន​សម្រេច​ឱ្យ​ព្រឹត្តិ​ការណ៍​នេះ​ក្លាយ​ជា​ព្រឹត្តិកា​រណ៍​ប្រចាំ​ឆ្នាំ ​ដោយ​ប្តូរ​ឈ្មោះ​ទៅជា​ម៉ា​រ៉ា​តុង​ដង​ស្ទឹង​សង្កែ​។​

​កាល​បរិច្ឆេទ​សម្រាប់​ដំណើរ​ការ​បន្ទាប់​គឺ​ត្រូវ​បាន​កំណត់​នៅ​ពេល​ក្រោយ​។ ព្រឹត្តិ​ការណ៍​សំខាន់ៗ​មួយ​ចំនួន​បន្ទាប់​សម្រាប់​អប​អរ​ខួប ​៣០ ឆ្នាំ​របស់​ហ្វា​រ ចាប់​ពី​ថ្ងៃទី​ ១-៣​ ខែមីនា ​ក្រោម​ចំណង​ជើង​ថា «​ការ​ប្រារព្ធ​ខួប​ ៣០ ឆ្នាំ​របស់​សមា​គម​ហ្វារ​ពន្លឺ​សិល្បៈ​៖​ ចុង​សប្តាហ៍​នៅ​រាជ​ធានី​ភ្នំពេញ​»៕