ក្រុងអាល់ឡូនីសូស៖ ងើបចេញពីទឹកថ្លាខៀវដូចត្បូងមរកត លោក ហាន់ ជូហ្គឺរហ្វឺរឆឺរ បានបញ្ចប់ការជ្រមុជទឹកលើទី៤ របស់លោកនៅកន្លែង ដែលមានពាងស្រាអាយុកាល ២៥០០ ឆ្នាំ ជាទីតាំងលិចនាវា ក៏ដួចជាសារមន្ទីរក្រោមទឹកដំបូងបង្អស់របស់ប្រទេសក្រិក។
គ្រូពេទ្យផ្លូវចិត្តវ័យ ៤៨ ឆ្នាំរូបនេះបាននិយាយថា៖ «នេះគឺជាការរួមបញ្ចូលគ្នានៃការជ្រមុជទឹក និងការរុករកបុរាណវិទ្យា។ វាជាការជ្រមុជចូលទៅក្នុងប្រវត្តិសាស្ត្រ»។
ជាការពិតណាស់ សារមន្ទីរក្រោមទឹក ពិតជាប្លែក និងពិសេស។
សារមន្ទីរស្ថិតក្រោមទឹកនៅតំបន់ភេរីស្ទើរ៉ា ដែលជាផ្ទាំងថ្មនៅកោះអាល់ឡូនីសូស បានបើកសម្ពោធនៅឆ្នាំ ២០២០ ចំពេលមានការរឹតបន្តឹងវិធានាការទប់ទល់ការចម្លងជំងឺ Covid 19។
នៅពេលប្រទេសក្រិកបើកឧស្សាហកម្មទេសចរណ៍ដ៏សំខាន់របស់ខ្លួន គេហទំព័រនេះផ្តល់នូវឧទាហរណ៍នៃប្រភពចំណូលថ្មី និងវិស័យទេសចរណ៍មាននិរន្តរភាពជាងមុន។
អ្នកជ្រមុជទឹកដូចជាអ្នកមកពីក្រុមហ៊ុន Fercher និងក្រុមហ៊ុនផលិត cellar ស្រាដាណឺម៉ាក គឺលោក Lisette Fredelund មិនខ្លាចនឹងចំណាយប្រាក់ចំនួន ៩៥ អឺរ៉ូ (១១០ ដុល្លារ) ក្នុងការជ្រមុជទឹកមើលវត្ថុបុរាណម្ដង ដែលជាតម្លៃថ្លៃជាងការចំណាយដើរលេងក្រៅផ្ទះ។
ប៉ុន្តែការចំណាយនេះវាបានធ្វើឱ្យលោកទទួលបានភាពរំជើបរំជួល បទពិសោធ និងចំណេះដឹងពីវត្ថុបុរាណតាមការណែនាំរបស់អ្នកជំនាញ។
លោក Fredelund បាននិយាយថា៖ «វាពិតជាអស្ចារ្យណាស់។ នៅខណៈពេលដែលយើងចុះទៅទីនោះដោយព្យាយាមស្រមៃមើលថា តើវាមានអ្វីកើតឡើងនៅលើនាវាដែលដឹកស្រាកាលពីអតីតកាល»។
បំណែកជាច្រើនទៀតត្រូវបានគេរកឃើញនៅក្នុងតំបន់ចំកណ្តាលសមុទ្រដ៏ធំបំផុតរបស់ប្រទេសក្រិក ដែលធ្វើឱ្យអជ្ញាធររំពឹងថា សារមន្ទីរក្រោមទឹកបែបនេះនឹងត្រូវបើកបន្ថែមទៀត។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ហារី តេអូហារីស បានប្រាប់ ទីភ្នាក់ងារព័ត៌មាន AFP ថា ប្រទេសក្រិក បានផ្តោតលើការជ្រមុជទឹកកម្សាន្ត ដើម្បីទាក់ទាញភ្ញៀវទេសចរចាប់តាំងពីច្បាប់បានអនុម័តនៅក្នុងឆ្នាំ ២០២០ ដែលធ្វើឱ្យប្រទេសនេះអាចចូលទៅកាន់តំបន់វត្ថុបុរាណទាំងនោះបាន។
លោកបានមានប្រសាសន៍ថា៖ នេះជាប្រភេទទេសចរណ៍ដែលទាក់ទាញមនុស្សពេញមួយឆ្នាំដែលជាអ្នកទស្សនាពិសេសដែលហ៊ានចំណាយប្រាក់ដើម្បីជ្រមុជទឹក»។
លោកបានបន្ថែមថា ឧទ្យានជ្រមុជទឹកថ្មីចំនួន ១០ បានត្រៀមរួចរាល់ ដើម្បីទទួលបានអាជ្ញាប័ណ្ណក្រោមដំណើរការដែលច្បាប់បានកំណត់៕ AFP/HR