
ទិដ្ឋភាពជ្រុង១នៃឧទ្យានជាតិសមុទ្រកោះរ៉ុង។ រូបថត ក្រសួងបរិស្ថាន
ព្រះសីហនុៈ ក្រសួងបរិស្ថាន បានធ្វើការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ នៅភូមិ២៣ នៃឧទ្យានជាតិសមុទ្រកោះរ៉ុងដែលបច្ចុប្បន្នប្រជាពលរដ្ឋនៅលើកោះនេះ បានប្រែក្លាយមុខរបរពីការនេសាទមកជាការផ្តល់សេវាកម្មទេសចរណ៍។
យោងតាមផេកហ្វេសប៊ុកក្រសួងបរិស្ថាន ភូមិ២៣ ស្ថិតក្នុងសង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ជាផ្នែកមួយនៃកោះរ៉ុងសន្លឹម មានប្រជាជនរស់នៅច្រើនកុះករ។
កោះរ៉ុង ជាតំបន់ដែលមានសក្តានុពលទេសចរណ៍ខ្លាំងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅលេងកម្សាន្តជាច្រើន។
បើតាមក្រសួងបរិស្ថាន ប្រជាពលរដ្ឋដែលរស់នៅភូមិ២៣ បានប្រែក្លាយមុខរបរពីការធ្វើនេសាទមកជាការផ្តល់សេវាកម្មទេសចរណ៍ជាច្រើនទម្រង់ ជូនភ្ញៀវទេសចរវិញ មានដូចជា ជិះទូកស្ទូចត្រី មុជទឹកមើលផ្កាថ្ម ជិះទៅលេងឆ្នេរផ្សេងៗទៀតនៅលើកោះរ៉ុងសន្លឹម៕