រតនគិរីៈ ក្រសួង​ទេសចរណ៍ និង​ក្រសួង បរិស្ថាន បាន​បន្ត​ធ្វើ​ការ​ផ្សព្វផ្សាយ​ពី​សក្តានុពល​នៃ​តំបន់​វាលធំ នៅ​ឧទ្យានជាតិ​វីរៈជ័យ ជា​តំបន់​ទេសចរណ៍ ដែល​មាន​ទេសភាព​ដ៏​ស្រស់​ស្អាត​អស្ចារ្យ គួរ​ជា​ទី​គយគន់​នៅ​គ្រប់​រដូវកាល។


តំបន់​វាលធំ​នេះ មាន​ទេសភាព​ភ្នំ​បៃតង​ខ្ចី ទឹកជ្រោះ​ស្អាត ហើយ​បើ​នៅ​ពេល​យប់ គេ​អាច​មើល​ឃើញ​ផ្កាយ​រះ​ពេញ​មេឃ។

បើ​យោង​តាម​ក្រសួង​បរិស្ថាន ឧទ្យាន​ជាតិ​វីរៈជ័យ​មាន​ផ្ទៃដី​ចំនួន ៣៣២ ៥០០ ហិកតា ស្ថិតក្នុង​ភូមិសាស្ត្រ​ ខេត្តរតនគិរី និង ខេត្ត​ស្ទឹងត្រែង ដែល​ក្នុង​នោះ មាន​ធម្មជាតិ​ព្រៃភ្នំ ជ្រលង​ដង​អូ​រួម​ទាំង​សត្វព្រៃ គឺជា​សក្តានុពល​ដ៏​អស្ចារ្យ នៃ​ឧទ្យានជាតិ ដែល​ស្ថិត​នៅ​ភូមិសាស្ត្រខេត្ត​ប៉ែកឦសាន​នេះ។


ភ្ញៀវ​ទេសចរ​អាច​ឡើង​ទៅ​លេង​ទីនោះ​បាន តាម​រយៈការ​ធ្វើ​ដំណើរ ដោយ​ថ្មើរ​ជើង ប្រហែល ៦ម៉ោង ឬ ការ​ជិះ​ម៉ូតូ​កែច្នៃ ហើយ​ពេល​ទៅ​ដល់​អាច​បោះតង់​សម្រាក​លម្ហែ គយគន់​ធម្មជាតិ​ព្រៃភ្នំ ជ្រលង​ដងអូ រួម​ទាំង​សត្វព្រៃ៕