ទីក្រុងមីឡេនដ៍៍ៈ វានឹងក្លាយ​ជាព្រឹត្តការណ៍​ប្រវត្តិសាស្ត្រនៃ​ការបើកដំណើរការ​ខ្សែរថភ្លើង​បែបបុរាណ ហើយ​នឹងទាក់ទាញ​ភ្ញៀវទេសចរ​ពីចំណុចសំខាន់ៗ​ទៅកាន់តំបន់​ជនបទ​នានា​ក្នុងប្រទេសអ៊ីតាលី សម្រាប់ឆ្នាំ ២០២៤​ នេះ។

មើលទៅទំនងជា​ការបើកទំព័រថ្មី​ សម្រាប់​​ផ្លូវរថភ្លើងប្រភេទនេះ​នៅ​តំបន់​អឺរ៉ុប នាពេលបច្ចុប្បន្ន។ វា​មិន​ត្រឹម​តែ​​គេចង់ជិះ​មើល​ទេសភាព​ដ៏ស្រស់​ស្អាត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​លើកស្ទួយ​វិស័យ​​បរិស្ថាន​ផង​ដែរ។ 

បន្ទាប់​ពី​ផ្លូវ​រថភ្លើង​​ថ្មី​ដ៏​អស្ចារ្យ​មួយ ​បាន​​ដាក់​ឱ្យ​ដំណើរការ​ក្នុង​ប្រទេស​អ៊ីតាលី​ កាលពី​ឆ្នាំ​មុន ​ប្រទេស​នេះ​កំពុង​ដាក់​ឱ្យ​ដំណើរការ​មិនមែន​ផ្លូវ​រថភ្លើងថ្មីចំនួន​បីខ្សែ​ទៀត​។ ហើយ​ខ្សែ​រថភ្លើងថ្មីនោះ​មាន​​ឈ្មោះថា FS Treni Turistici Italiani ដែលផ្តោតលើ​ការផ្តល់​ជូន​នូវបទ​ពិសោធន៍​ផ្លូវដែក​ពិសេសមួយ​ សម្រាប់អ្នកទេសចរ​នៅក្នុងប្រទេសអ៊ីតាលី ជាជាងគ្រាន់តែធ្វើដំណើរពីគោលដៅ A ទៅ​ B។​


ខ្សែដែក​ទាំងបីប្រភេទនោះ​មានឈ្មោះ Lusso (ប្រណីតភាព) ឈ្មោះ espressi ( ផ្លូវលឿន) និងឈ្មោះ omnibus-regionali (យឺត) ដែល​ត្រូវបានដំណើរការ​ដោយប្រតិបត្តិករ​ផ្លូវដែករបស់រដ្ឋនៃ​ប្រទេសអ៊ីតាលី តាមរយៈ​ក្រុមហ៊ុន​ Ferrovie dello Stato Italiane (FS)។

ផ្លូវដែករត់​លើ​ចម្ងាយ​ឆ្ងាយទាំងបី​នេះ ក៏​មានបម្រើសេវាកម្មល្អ​ដូចជា​ខ្សែដែក​ដ៏ប្រណីត​​​ Orient Express La Dolce Vita របស់អ៊ីតាលីដែរ​ ហើយ​វា​នឹងចាប់ផ្តើមនៅឆ្នាំ ២០២៤ នេះ​។ សេវាកម្មខ្សែដែក​ឈ្មោះ​ Omnibus-regionali នឹងក្លាយជា​គម្រោង​ផ្លូវដែក​ ដែល​មាន​តម្លៃ​សមរម្យ និងមាន​ល្បឿនយឺត​ជាងមុន ដោយផ្តោតលើ​ការបង្ហាញនូវ​បណ្តំ​ទេសភាព​ដ៏ស្រស់ស្អាត​របស់​ប្រទេស​អ៊ីតាលី ហើយវានឹងឈប់​នៅទីប្រជុំ​ជនតូចៗ និងភូមិឋាន​នានា​ ដែលមានរក្សា​មូវ​ប្រពៃណី ម្ហូបអាហារ ប្លែកៗ។ 


ចំពោះ​សេវាកម្មរហ័ស នឹងដឹកជញ្ជូនអ្នកដំណើរ​ពីទីក្រុងធំៗ ទៅកាន់តំបន់​ទេសចរណ៍​នានា គឺមាន​ដូចជា​ចេញ​ពីទីក្រុង Milan ទៅឆ្នេរសមុទ្រ Tuscan និងរួមបញ្ចូល​រថភ្លើង​ពេលយប់ ដែល​ធ្វើដំណើរ​ជុំវិញ​តំបន់​ភាគខាងត្បូង​នៃ​ប្រទេសអ៊ីតាលី ​ផងដែរ៕​