ក្រុងសឹង្ហបុរី៖ ប្រទេស​សឹង្ហបុរី​ នឹង​ត្រៀម​បង្ហោះ​គ្មានមនុស្សបើក​ (ដ្រូន) ចំនួន ​១ ៥០០ បង្កើត​ជា​រូប​សត្វ​នាគភ្លើង​ស្វាគមន៍​ភ្ញៀវទេសចរ​ នៅ​មុខ​ឆ្នេរ​ Marina Bay​ នៅ​ថ្ងៃទី​ ៦ ខែកុម្ភៈ ឆ្នាំ ២០២៤ ​នេះ ដើម្បី​ស្វាគមន៍​និង​ប្រារព្ធ​ពិធី​បុណ្យ​ចូលឆ្នាំ​ចិន​ឆ្នាំ ២០២៤។

ការបង្ហាញ​ពន្លឺភ្លើងជារូបសត្វនាគ ដោយយន្ត​គ្មានមនុស្សបើក​នោះ​ មានចំណងជើងថា «ក្លោងទ្វារនាគ ឬ The Legend of the Dragon Gate»ដោយ​មាន​យន្ត​គ្មានមនុស្ស​បើកចំនួន ​១ ៥០០ គ្រឿង ​បង្ហោះ​ឡើងលើមេឃ​ដើម្បីប្រាប់ពី​រឿងនិទាន​របស់​ស្តេចនាគ​ក្នុងទេវកថា។ 

ការបង្ហាញ​នេះ​មាន​រយៈពេល ១០ នាទី ចាប់ផ្តើមពីម៉ោង ៨ យប់ នៅ ថ្ងៃទី៦ ខែកុម្ភៈ ដែលធ្លាប់បានបង្ហាញ​កន្លងមក ​នៅ​ឆ្នាំ ២០១០ នៅឆ្នាំ​ ២០១១ ​នៅឆ្នាំ ២០១៦ ឆ្នាំ ២០១៧ និងឆ្នាំ ២០១៨​។


ចំពោះ​រឿង និទាន «ក្លោងទ្វារនាគ» ពោលថា មាន​សត្វ​ត្រីដ៏ធំ​មួយ​បណ្តែតខ្លួន​លើទឹកជ្រោះ​ ដែលហូរ​ពីភ្នំ​ទេវៈ​ ដែលគេស្គាល់​ថា​វាជា​សត្វនាគ។ ត្រី​នាគ​នោះ​ ខិតខំ​តស៊ូ​ននៀលខ្លួន​ ដើម្បី​ហែលឡើងលើ​គោក និង​ទីបំផុត​ តាម​រយៈ​ស្នាម​ននៀល​របស់​ត្រីនោះ ត្រូវ​គេស្គាល់​ថា​ ជា​ច្រកទ្វារ​នាគ និង​ត្រូវបាន​គេជឿថា​នឹងប្រែក្លាយទៅជានាគ​ដ៏មានឥទ្ធិពល។ 

បន្ទាប់ពី​ទស្សនាការបង្ហាញ​ពន្លឺ​យន្ត​គ្មាន​មនុស្ស​បើក​នោះ សូម​បន្ត​ដំណើរ​ទៅ​កាន់កម្មវិធី Spectra - A Light & Water Show នៅ​ម៉ោង ៨.៣០ យប់ និង ៩.៣០ យប់ ដោយឥតគិតថ្លៃ ដោយមាន​ការសម្តែង រយៈពេល ១៥ នាទី​ ពីយន្តបាញ់ទឹក ការបញ្ចាំង ពណ៌ចម្រុះ ឡាស៊ែរ និងបែបផែន ជាពិសេស​មាន​បទភ្លេង​ ដែលជាវង់តន្រ្តី​ដ៏ពីរោះៗ​តែម្តង៕PR