ក្រុងវ៉េនីស៖ មួយរយៈ​ចុងក្រោយនេះ ប្រទេសអ៊ីតាលី ហាក់បើកនូវ​​យុទ្ធនាការខ្លាំងក្លា​ ដើម្បី​ទាក់ទាញ​​វិស័យទេស​​ចរណ៍ តួយ៉ាង​សម្រាប់អ្នកធ្វើដំណើរ ១ ថ្ងៃ សំបុត្រតម្លៃ ៥ អឺរ៉ូ ក្នុងមនុស្សម្នាក់ទៅកាន់ទីក្រុងវ៉េនីស (Venice) ដែលជាទីក្រុង​បណ្តែតទឹក​ដ៏ធំ​ និង​ល្បាញ​ល្បាញ​បំផុត​នៅតំបន់​ប៉ែកអឺរ៉ុប។ 


នៅចាំបាន​ថា ទីក្រុង Venice បានប្រកាសថា ខ្លួននឹងចាប់ផ្តើមយកពន្ធលើវិ័ស័យ​ទេស​ចរណ៍ តែត្រូវបានពន្យារពេល ២-៣ ដូចជា​​ដំបូងត្រូវបានស្នើឡើងនៅខែមិថុនា ឆ្នាំ២០២២ និងបន្ទាប់មកនៅខែមករា ឆ្នាំ ២០២៣។ 

ទោះជាយ៉ាងណាក៏ដោយ ថ្លៃ​សេវាចូលកម្សាន្ត​ទីក្រុង Venice បានចាប់ផ្តើមជាផ្លូវការឡើង​វិញ​នាពេលថ្មីៗ​នៅ​ក្នុងការដំណើរការសាកល្បងនៅ​ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤។​ ខណៈ​តម្លៃ​ពិសេស​ សម្រាប់​អ្នកធ្វើដំណើរតម្លៃពិសេស ចង់ចូលទស្សនា​ទីក្រុង Venice ចាប់ពីខែមេសា តម្លៃ ៥ អឺរ៉ូ នោះ ​ដោយត្រូវបង់ថ្លៃសំបុត្រដើម្បីធ្វើដូច្នេះ។


តែសម្រាប់​ការធ្វើដំណើរដោយផ្ទាល់ទៅកាន់កោះតូចៗដូចជា កោះ Burano និង កោះ Murano នឹងមិនចាំបាច់បង់ប្រាក់ទេ ទាំងអ្នកស្រុក និងអ្នកដំណើរឆ្ងាយៗ។ចំពោះ​អ្នក​ស្នាក់នៅ​ក្នុងទីក្រុងរយៈពេលមួយយប់ ឬច្រើនជាងនេះ ក៏នឹងត្រូវបានលើកលែងពីថ្លៃសេវាផងដែរ ការកម្សាន្ត​នៅទីក្រុង Venice ។ 


អ្វីដែល​អ្នក​ទាំងអស់ ត្រូវបានលើកលែងពីថ្លៃសេវា​នេះ​ គឺ​ត្រូវតែ​ចុះឈ្មោះការធ្វើដំណើររបស់ខ្លួន​តាមអ៊ីនធឺណិត ដោយ​ប្រព័ន្ធថ្មីនេះនឹង​ចេញលេខកូដ QR នៅពេលបង់ប្រាក់ ដើម្បីជួយសម្រួល​សម្រាប់ទេសចរផងដែរ។


តម្លៃ​សេវានេះ នឹងត្រូវអនុវត្តនៅថ្ងៃផ្សេងៗក្នុងរដូវកាលខ្ពស់ ជា​ពេលដែលអាជ្ញាធរព្យាករណ៍ថា ទីក្រុង Venice នឹងមានភាពមមាញឹកបំផុត ដោយ​សំបុត្រមានតម្លៃមាន ៥ អឺរ៉ូ ( ប្រមាណ ៥,៤០ ដុល្លារ ឬ ៤,៥ ផោន ដុល្លារ)​  ក្នុងមនុស្សម្នាក់។ 

គួរបញ្ជាក់​ផង​ដែរ អង្គការយូណេស្កូបានប្រកាសថា កំពុងពិចារណាបន្ថែមទីក្រុង Venice សម្រាប់​បញ្ជីបេតិភណ្ឌ​រងផលប៉ះពាល់ខ្លាំង (endangered list)​ ដោយសារ​មួយផ្នែកនៃតំបន់ក្រុង​នេះ រងការ​​ខូចខាតព្រោះតែ​កំណើន​នៃ​ចំនួនភ្ញៀវទេសចរខ្ពស់។

អង្គការយូណេស្កូ ធ្លាប់បានប្រកាសថា កំពុងពិចារណាបន្ថែមទីក្រុង Venice សម្រាប់​បញ្ជីបេតិភណ្ឌ​រងផលប៉ះពាល់ខ្លាំង (endangered list)​។

ទោះជាយ៉ាង​ មន្ត្រីនៃ​ទីក្រុង Venice សង្ឃឹមថា តាមរយៈការអនុវត្តវិធានការ​ធ្វើសមតុល្យនៃចំនួន​ភ្ញៀវ​ប្រកប​ដោយជោគជ័យ ដើម្បីឱ្យទីក្រុង នៅតែអាចទទួលបានភាពរីករាយពីអ្នកស្រុក និង​ភ្ញៀវទេស​ចរណ៍នានា​៕TimeOut/​PR