ដើរ​កម្សាន្ត ថតរូប​លេង លើ​ស្ពាន​បេះដូង​ដ៏​វែង ឯ​បឹង​ធម្មជាតិ​ត្រាវ​កុដិ


សៀមរាប: ស្ពានឈើ​ប្រវែង​ជាង ៥៤ ម៉ែត្រ សង់​លយ​ចូល​ទៅ​ក្នុង​បឹង​ធម្មជាតិ​មួយ ខណៈ​នៅ​ខាង​ចុង​ស្ពាន រចនា​ជា​រូប​បេះដូង​យ៉ាង​ស្រស់​ស្អាត គឺជា​ទីឋាន​សម្រាប់​ថត​រូប​សែលហ្វ៊ី ដ៏​សប្បាយ​រីករាយ​អម​នឹង​ព្រៃ​ធម្មជាតិ​ដ៏​ស្រស់​ត្រកាល ដែល​មាន​ភាព​ទាក់​ទាញ​សម្រាប់​អ្នក​ទេសចរ​យ៉ាង​ខ្លាំង។