យុវជនខ្មែរ ២ រូប បង្កើតរ៉ូបូត AGV ដើម្បីជួយបំលាស់ទីទំនិញ


យុវជន​ខ្មែរ ២ រូប បាន​បង្កើត​រ៉ូបូត AGV (Automatic guided vehicles) ដែល​មាន​សមត្ថភាព​អាច​បំលាស់​ទី​ទំនិញ ឬ​សម្ភារៈ​បាន​យ៉ាង​ងាយ​ស្រួល ជាមួយ​នឹង​ការ​កំណត់​ទីតាំង​ច្បាស់​លាស់ ក្នុង​គោលដៅ​ជួយ​កាត់​បន្ថយ​កម្លាំង​ពលកម្ម ចំណេញ​ពេល​វេលា និង​ថវិកា។

យុវជន​ទាំង​ពីរ​នាក់​មាន​ឈ្មោះ គី ប៊ូសុង សិក្សា ជំនាញ​វិស្វករ​អគ្គិសនី នៅ​វិទ្យាស្ថាន​អគ្គិសនី​កម្ពុជា និង​យុវសិស្ស យី ពិសុទ្ធ សិក្សា​ថ្នាក់ទី ១១ នៅ​សាលា​រៀន​ជំនាន់​ថ្មី​ព្រះ​ស៊ីសុវត្ថិ។

មុន​នឹង​ឈាន​ដល់​ការ​បង្កើត​រ៉ូបូត​នេះ យុវជន​ទាំង​ពីរ​បាន​ចូល​សិក្សា​ជំនាញ​ផ្នែក Electronic នៃ​កម្មវិធី​បង្កើត​ស្នាដៃ​ថ្មី​នៅ​ក្នុង​ប្រទេស​ កម្ពុជា នៅ​សាលា ArrowDot ក្រោម​គម្រោង​ផ្តួច​ផ្តើម​របស់​អង្គការ USAID ។