រមណីយដ្ឋាន​ទឹកធ្លាក់​ធម្មជាតិ​អូរ​ស៊ិន​លែរ ត្រៀម​ស្វាគមន៍​អ្នក ទេសចរ​នៅ​រដូវ​ប្រាំង


រមណីយដ្ឋាន​ទឹកធ្លាក់​ធម្មជាតិ​អូរស៊ិន​លែរ ស្ថិតនៅ​ក្នុងភូមិ ៣ ស្រុក ឃុំ​កាឡែង ស្រុក​លំផាត់ ខេត្ត​រតនគិរី ចម្ងាយ​ជាង ៣០ គីឡូម៉ែត្រ ពី​ក្រុង​បានលុង។ ភ្ញៀវទេសចរ​អាច​ធ្វើ​ដំណើរ​ចេញ​ស្រប​គ្នា​តាម​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​តំបន់​រមណីយដ្ឋាន​បឹង​យក្ស​ឡោម គឺ​ចេញ​ហួស​ប្រមាណ​ចម្ងាយ ១៩ គីឡូម៉ែត្រ នឹង​បាន​ទៅ​ដល់​រមណីយដ្ឋាន​ទឹក​ធ្លាក់​ធម្មជាតិ​អូរ​ស៊ិនលែរ​ជា​មិន​ខាន។