សមត្ថកិច្ចនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានទុកឱសានវាទដល់ម្ចាស់អាល់កុលក្លែងក្លាយ (មេតាណុល) ដែលបង្ក្រាប និងដកហូតបានកាលពីថ្ងៃទី ២ ខែមេសា សរុបចំនួន ៥៩ ៤០២ លីត្រ ឱ្យចូលខ្លួនទៅដោះស្រាយនៅត្រឹមថ្ងៃពុធ ទី ៨ ខែ មេសា ឆ្នាំ ២០២០ បើមិនដូច្នោះទេនឹងចាត់វិធានការបន្តតាមច្បាប់។