សាន់តា ខេអេច៖​ «អ្នក​ញញឹម ​ខ្ញុំ​រីករាយ» ជា​ឃ្លា​លើក​ទឹក​ចិត្ត​ពេល​បរាជ័យ


អ្នក​ធ្វើ​វីដេអូ​កំប្លែង​តាម​បណ្តាញ​សង្គម ​សាន់តា ខេអេច (Santa KH) បាន​ឲ្យ​ដឹង​ថា នៅ​ពី​ក្រោយ​ការ​ផ្តល់​ស្នាម​ញញឹម និង​សំណើច ដល់​មហាជន​ សាន់តា​ ធ្លាប់​រង​នូវ​ការ​រិះគន់​យ៉ាង​ខ្លាំង និង​ម៉ាក់​ងាយ​ពី​មនុស្ស​ជុំវិញ​ខ្លួន​រហូត​ធ្វើ​ឲ្យ​បាក់​ទឹក​ចិត្ត និង​គិត​បញ្ឈប់​ការ​ធ្វើ​វីដេអូ​កំប្លែង​នេះ។ បើ​ទោះ​បី​ជា​យ៉ាង​ណា លោក នៅ​តែ​បន្ត​ការ​ធ្វើ​វីដេអូ​កំប្លែង​រហូត​មក​ដល់​ពេល​នេះ​ ដោយសារ​ពាក្យ «អ្នក​ញញឹម ខ្ញុំ​រីករាយ»៕