ក្រុមការងារនៃអាជ្ញាធរខេត្តកណ្តាលបានសម្រេចធ្វើរបងដែកឃាំងមិនឱ្យមានការឆ្លងកាត់កន្លែងបាក់ស្រុតច្រាំងមាត់ស្ទឹងព្រែកត្នោតចាប់ពីស្ពានថ្មតាខ្មៅរហូតដល់វិហារ សាថៃជឺប្រវែង ២១០ ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់តាខ្មៅ ក្នុងក្រុងតាខ្មៅ និងអាចផ្អាកទីតាំងដេប៉ូខ្សាច់ ១ កន្លែងនៅក្បែរនោះក្នុងពេលឆាប់ៗនេះ។ នេះបើតាមរដ្ឋបាលខេត្តកណ្តាល។