តំបន់សេដ្ឋកិច្ចពិសេសដ៏ធំមួយក្នុងទឹកដីខេត្តត្បូងឃ្មុំអាចនឹងលេចឡើងនៅក្នុងពេលឆាប់ៗ បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាសម្រេចរក្សាទុកដីជាង ១ ០០០ ហិកតានៅតំបន់ព្រំដែនជាប់ប្រទេសវៀតណាម ដែលជាអតីតតំបន់ប្រយុទ្ធគ្នា ដើម្បីប្រែក្លាយឱ្យទៅជាតំបន់អភិវឌ្ឍន៍ និងផ្លាស់ប្តូរពាណិជ្ជកម្មជាមួយវៀតណាម។