អាមេរិកនៅតែមិនចាត់ទុកលោក ម៉ាឌូរ៉ូ ជាប្រធានាធិបតីស្របច្បាប់របស់ប្រទេសវ៉េណេស៊ុយអេឡា
អាមេរិក បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួននៅតែមិនទាន់ចាត់ទុកលោក នីកូឡាស ម៉ាឌូរ៉ូ ជាប្រធានាធិបតីស្របច្បាប់របស់ប្រទេសវ៉េណេស៊ុយអេឡា ហើយនឹងរក្សាការដាក់ទណ្ឌកម្ម បន្ទាប់ពីក្រុមប្រឆាំងដែលកំពុងរត់គេចខ្លួន បានរំលាយ «រដ្ឋាភិបាលបណ្តោះអាសន្ន» របស់ខ្លួននោះ។