ចំនួនអ្នកស្លាប់ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទីក្រុង Makiivka កើនឡើងដល់ ៨៩ នាក់
ទីក្រុងម៉ូស្គូ បានឱ្យដឹងកាលពីថ្ងៃពុធថា ចំនួនអ្នកស្លាប់ ដោយសារការវាយប្រហារ ថ្ងៃចូលឆ្នាំថ្មីរបស់អ៊ុយក្រែននៅទីក្រុង Makiivka បានកើនឡើងដល់ ៨៩ នាក់ បន្ទាប់ពីប្រជាជនរុស្ស៊ី បានប្រមូលផ្តុំគ្នាដើម្បីកាន់ទុក្ខកងទ័ព ជាការបង្ហាញកំហឹង និងទុក្ខព្រួយជាសាធារណៈដ៏កម្រ។