រដ្ឋាភិបាលចិន ​រិះគន់​វិធានការ​របស់​បណ្ដា​ប្រទេស​ដែល​រឹតបន្តឹង​លើ​អ្នកធ្វើ​ដំណើរ​ចេញ​ពីចិន​


ប្រទេសចិន​ បានហៅ​ការ​រឹតបន្តឹង​របស់​អន្តរជាតិ​ទៅលើ​អ្នក​ធ្វើដំណើរ​ចេញពី​ទឹកដី​របស់ខ្លួនថា​ ​ជារឿង​ដែល​មិនអាច​ទទួល​យក​បាន​បន្ទាប់​ពី​ប្រទេស​ជាច្រើន​បាន​ដាក់​ចេញវិធាន​ការថ្មីៗ​យ៉ាង​តឹងរ៉ឹង​ទៅលើ​ភ្ញៀវទេសចរ​ដែលធ្វើ​ដំណើរ មក​ពីប្រទេស​ដែលមាន​ប្រជាជន​ច្រើនជាង​គេ​បំផុតនៅ​លើ​ពិភពលោក​មួយនេះ។