មីយ៉ាន់ម៉ា៖ របបយោធានឹងដោះលែងអ្នកទោសជាង ៧ ០០០ នាក់ ក្នុងថ្ងៃបុណ្យឯករាជ្យ
ទូរទស្សន៍រដ្ឋមីយ៉ាន់ម៉ា MRTV បានរាយការណ៍នៅថ្ងៃពុធថា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា នឹងដោះលែងអ្នកទោសចំនួន ៧ ០១២ ក្រោមការលើកលែងទោស ដើម្បីប្រារព្ធទិវាឯករាជ្យជាតិលើកទី៧៥ ខណៈប្រមុខរបបយោធា បានសរសើរប្រទេសមួយចំនួនសម្រាប់ការរក្សាការគាំទ្រភូមា។