កីឡាការិនីប៊ីយ៉ា និងស្នូកឃ័រដ៏ឆ្នើមរបស់កម្ពុជា ស្រួង ភាវី ដែលទើបទទួលបានពានរង្វាន់ធំប្រចាំឆ្នាំ ២០២៣ និងពានរង្វាន់ឯកជនចំនួន ៤ តែម្នាក់ឯង នៅសាធារណរដ្ឋកូរ៉េនោះ បាននិងកំពុងធ្វើការងារជាមួយក្រុមវេជ្ជបណ្ឌិតជំនាញរបស់កូរ៉េ ដើម្បីចុះមកពិនិត្យជំងឺ «បេះដូងចំហ» ដល់ក្មេងៗ នៅកម្ពុជា និងនាំយកអ្នកទាំងនោះ ទៅព្យាបាល នៅប្រទេសដ៏ទំនើបមួយនេះ ដោយមិនគិតថ្លៃ។