ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃចន្ទថា លោក គីម ជុងអ៊ុន បានអំពាវនាវឱ្យក្រុងព្យុងយ៉ាងត្រៀមខ្លួនជាស្រេច ដើម្បីឱ្យប្រាកដថា កូរ៉េខាងជើងអាចវាយប្រហារដោយនុយក្លេអ៊ែរនៅពេលណា ក៏បានប្រឆាំងនឹងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។ កូរ៉េខាងជើងចោទថា កូរ៉េខាងត្បូង និងអាមេរិក ពង្រីកសមយុទ្ធយោធារួមគ្នាដោយប្រើធនធាននុយក្លេអ៊ែររបស់អាមេរិក។