ក្រោយពីរកឃើញមាននិស្សិតក្លែងបន្លំសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលកន្លងមក ពេលនេះ គណៈកម្មាធិការប្រឡងថ្នាក់ជាតិសម្រាប់ការបណ្ដុះបណ្តាលក្នុងវិស័យសុខាភិបាល នឹងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបេក្ខជនដែលបានក្លែងបន្លំសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងការដាក់ពាក្យចូលរួមប្រឡងជ្រើសរើសចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋានសម្រាប់កម្រិតបរិញ្ញាបត្រ និងកម្រិតបរិញ្ញាបត្ររង។