លោក រស់ មុនិន្ទៈ អត្តលេខ ២៨៥ ជាសមាជិកគណៈមេធាវីជាមួយបទពិសោធន៍ក្នុងវិស័យច្បាប់ជាង ២៥ឆ្នាំ។ លោកជាអតីតសមាជិកក្រុមប្រឹក្សាគណៈមេធាវី ២អាណត្តិ ជាប្រធានមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម ២ អាណត្តិ ជាគ្រូបណ្ដុះបណ្ដាលមេធាវី និងជាវាគ្មិនចូលរួមបណ្ដុះបណ្ដាល និងផ្សព្វផ្សាយច្បាប់ជាច្រើនឆ្នាំ និងជាអគ្គនាយកនៃក្រុមហ៊ុនមេធាវី ខេមជីន។ លោកមានពេលវេលាគ្រប់គ្រាន់ដើម្បីចូលរួមលើកស្ទួយ ពង្រឹងនិងអភិវឌ្ឍន៍វិជ្ជាជីវៈដ៏មានតម្លៃមួយនេះ។