លោក ហ៊ុន ម៉ាណែត៖ «បើគេថា យើងគ្មានធ្វើអីទាំងអស់ យើងផ្គើនតាមរយៈការ ធ្វើសមិទ្ធផលឱ្យ កាន់តែច្រើន បើគេចោទថា យើងអត់យកចិត្តទុកដាក់លើប្រជាជន យើងដាក់ចេញកម្មវិធីជួយ ប្រជាពលរដ្ឋឱ្យច្រើន»។ ថ្លែងបែបនេះ នៅក្នុងពិធី “សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន ទីចាត់ការ និងអគារកាត់ដេរនៅវិទ្យាល័យ ហ៊ុនសែន វាលរេញ នៅថ្ងៃទី២៦ ខែមីនានេះ ។