លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សាយ សំអាល់បានលើកឡើង កាលពីសប្តាហ៍មុនថា តំបន់៣ជាអាយុជីវិតរបស់បឹងទន្លេសាប ដែលផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចដល់ពលរដ្ឋប្រមាណជា ២ពាន់លានដុល្លារ ក្នុង១ឆ្នាំ។ ប៉ុន្តែអ្នកមានដីស្រែក្នុងតំបន់២ ប៉ុនប៉ងបំផ្លាញព្រៃលិចទឹក នៅតំបន់៣ ដើម្បីយកទៅធ្វើស្រែបន្ថែមទៀតទៅវិញ។ ផាក់ ស៊ាងលី/ភ្នំពេញប៉ុស្តិ៍