បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីនបានប្រកាសបទឈប់បាញ់ជាឯកតោភាគីដើម្បីរៀបចំទិវាជ័យជម្នះ៩ឧសភារួចមក ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បាននិយាយថា អ៊ុយក្រែនមិនធានាសុវត្ថិភាពដល់មេដឹកនាំអន្តរជាតិដែលចូលរួមក្នុងទីក្រុងមូស្គូសម្រាប់ក្បួនដង្ហែទិវាជ័យជម្នះរបស់រុស្សីឡើយ។