ពិធីបុណ្យវិសាខបូជា ប្រារព្ធឡើងដើម្បីរំឭកដល់ហេតុការណ៍អស្ចារ្យ ៣ យ៉ាង ដែលកើតឡើងផ្ទួនគ្នា គឺថ្ងៃប្រសូត ថ្ងៃត្រាស់ដឹង និងថ្ងៃបរិនិព្វាន របស់ព្រះពុទ្ធសមណគោត្ដម ព្រះបរមសាស្តា។
នៅតាមវត្តអារាមនានា តែងមានការជួបជុំពុទ្ធបរិស័ទ្ទ ដង្ហែព្រះពុទ្ធបដិមា ព្រះត្រៃបិដក និងដង្ហែប្រទីបជាដើម ព្រមទាំងមានការសូត្របទលើកទង់ព្រះពុទ្ធសាសនា បទនមស្ការ បទបុទុមផ្វាយផ្កា និងការបូជាផ្កា គ្រឿងកម្រងក្រអូបៗ និងការប្រកាសពីវិសាខបូជានៅពេលព្រះចន្ទពេញវង់។