វីដេអូ នៃកិច្ចប្រជុំចង្អៀត មុនការចាប់ផ្ដើមកិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះ កម្ពុជា-ថៃ (JBC) នៅថ្ងៃ ១៤ មិថុនា។
ភាគីកម្ពុជាដឹកនាំដោយ លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ចំណែកភាគីថៃ ដឹកនាំដោយលោក ប្រាសាត ប្រាសាតវិនិឆៃ អតីតឯកអគ្គរាជទូតថៃប្រចាំកម្ពុជាកាលពីឆ្នាំ២០០៩ បច្ចុប្បន្នជាទីប្រឹក្សាកិច្ចការព្រំដែននៃក្រសួងការបរទេសថៃ។