កិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះ ស្តីពីការបោះបង្គោលព្រំដែនគោក បានចាប់ដំណើរការនៅវេលាម៉ោងជិត១២ថ្ងៃត្រង់ ដោយភាគីកម្ពុជាដឹកនាំដោយលោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុកលេខាធិការដ្ឋានកិច្ចការព្រំដែន និងភាគីថៃ ដឹកនាំដោយលោក ប្រាសាត ប្រាសាវិនិឆ័យ អតីតអគ្គរាជទូតថៃប្រចាំនៅកម្ពុជា កាលពីឆ្នាំ២០០៩។ កិច្ចប្រជុំនេះ នឹងពិភាក្សាពីការវាស់វែងបង្គោលព្រំដែនដែលនៅសេសសល់ និងមិនពិភាក្សាលើតំបន់៤ គឺប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី និងការបិទព្រំដែនឡើយ។